ព័ត៌មាន
ល្បែងប្រជាប្រិយខ្មែរកំពុងផុលផុសលេងនៅតាមសាលារៀន មុនពិធីបុណ្យចូលឆ្នាំជិតមកដល់
ល្បែងប្រជាប្រិយខ្មែរកំពុងផុលផុសលេងនៅតាមសាលារៀន មុនការប្រារព្ធពិធីបុណ្យចូលឆ្នាំជិតមកដល់។ ជាក់ស្ដែង នៅព្រឹកថ្ងៃទី៣មេសានេះ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅសាលាបឋមសិក្សាចតុមុខ រាជធានីភ្នំពេញ បានលេងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ។
លោក សូ ធី នាយកសាលាបឋមសិក្សាចតុមុខ នៅព្រឹកថ្ងៃទី០៣ ខែមេសានេះ បានប្រាប់BTVឱ្យដឹងថា ជាទម្លាប់មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិជិតមកដល់ សាលាបានរៀបចំកម្មវិធីសូត្រមន្ត រាប់បាត្រ និងលេងល្បែងប្រជាប្រិយខ្មែរ ដែលមានការចូលរួមពីលោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្ស។ លោកបន្តថា ការលេងល្បែងប្រជាប្រិយខ្មែរ ដើម្បីបណ្តុះស្មារតីដល់សិស្សានុសិស្សឲ្យស្រលាញ់ និងថែរក្សាទំនៀមទំលាប់ប្រពៃណីខ្មែរ ហើយការលេងល្បែងប្រជាប្រិយនោះមានដូចជា ចោលឈូង ទាញព្រ័ត្រ និងលាក់កន្សែងជាដើម។
សិស្សានុសិស្សសាលាចតុមុខ បានបង្ហាញអារម្មណ៍រីករាយពេលសាលាបានរៀបចំកម្មវិធីថ្ងៃនេះ ព្រោះបានធ្វើបុណ្យ ជួបជុំមិត្រភក្ដិ និងបានលេងល្បែងប្រជាប្រិយខ្មែរ។
មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ចូលមកដល់ គេសង្កេតឃើញថា នៅតាមបណ្តាសាលារៀន វត្តអារាម ស្ថាប័នរដ្ឋ និងវិស័យឯកជននានា បានរៀបចំកម្មវិធីជួបជុំ ឬកម្មវិធីសង្ក្រាន្តយ៉ាងផុសផុស ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។
នៅឆ្នាំ២០២៥នេះ ពិធីបុណ្យចូលថ្មី ប្រពៃណីជាតិ នឹងរៀបចំធ្វើឡើង ក្នុងរយៈពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃ១៦ ខែមេសា ដែលថ្ងៃទី១. ហៅថា ថ្ងៃមហាសង្រ្កាន្ត ថ្ងៃទី២.វារៈវ័នបត និងថ្ងៃទី៣.វារៈឡើងស័ក ឬហៅថាថ្ងៃឆ្លងឆ្នាំ៕ អត្ថបទ៖ ទូច សោភ័ណ












-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា