ព័ត៌មាន
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន
នៅស្ថានទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន អតីតប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលត្រូវ ជាឪពុកបង្កើតរបស់ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានអនិច្ចកម្មនៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះ ឯកឧត្តម សនសៃ ស៊ីផាន់ដន និងក្រុមគ្រួសារ ព្រមទាំងបក្សប្រជាជនបដិវត្តន៍ឡាវ រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ចំពោះការបាត់បង់ដ៏ធំធេងនេះ។
មរណភាព ឯកឧត្តម ខាំតៃ ស៊ីផាន់ដន គឺជាការបាត់នូវបិតាជាទីគោរពស្រលាញ់បំផុត ហើយសម្រាប់ប្រជាជាតិឡាវទាំងមូល គឺជាការបាត់បង់នូវឥស្សរជននយោបាយ និងរដ្ឋបុរសដ៏ឆ្នើមបំផុតមួយរូបក្នុង ប្រវត្តិសាស្ត្រនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលឯកឧត្តម ធ្លាប់បានរួមចំណែកដឹកនាំប្រទេសឡាវ ឱ្យមានវិបុលភាពដ៏ប្រសើរ។
កម្ពុជានឹងចងចាំ ឯកឧត្តម ខាំតៃ ស៊ីផាន់ដន ជានិច្ច ក្នុងនាមជាមិត្តនិងដៃគូដ៏អស្ចារ្យមួយរូប។ ក្នុងនាមជានាយករដ្ឋមន្ត្រី និងក្រោយមកជាប្រធានរដ្ឋ ឯកឧត្តម ខាំតៃ ស៊ីផាន់ដន បានដើរតួនាទីយ៉ាងសកម្មក្នុងការកសាងចំណងមិត្តភាពយូរអង្វែង រវាងប្រជាជាតិយើងទាំងពីរ។ ការរួមចំណែកដ៏សំខាន់របស់ ឯកឧត្តម ខាំតៃ ស៊ីផាន់ដន ក្នុងការពង្រឹងទំនាក់ទំនងរវាងបក្សនិងបក្ស បានបន្សល់ទុកនូវកេរដំណែលយូរអង្វែង នៅក្នុងប្រវត្តិសាស្ត្ររួមរបស់យើង។
សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា បានបួងសួង សូមឱ្យវិញ្ញាណក្ខន្ធ ឯកឧត្តម ខាំតៃ ស៊ីផាន់ដន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
-
ព័ត៌មាន6 days agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
PR NEWS7 days agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
ព័ត៌មាន4 days agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
កីឡា1 week agoជើងឯកថ្នាក់ជាតិកីឡាគុនល្បុក្កតោ ជាការជួបជុំរបស់អ្នកជំនាន់ក្រោយបន្តកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនព្រលឹងវប្បធម៌ខ្មែរ
-
ព័ត៌មាន1 week agoការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី៣ នៅប្រជុំកោះរ៉ុង និងលើកដំបូងនៅប្រជុំកោះស្តេច
-
ព័ត៌មាន3 days agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន5 days agoរដ្ឋមន្រី្តសុខាភិបាល អញ្ជើញបើកកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តលើកទី១២ នៃមន្ទីរពេទ្យកាល់ម៉ែត
-
ព័ត៌មាន3 days agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា