ព័ត៌មាន
នាយឧត្តមសេនីយ៍ ទៀ សីហា អរគុណចំពោះនាវិកដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការពារបូរណភាពទឹកដី
ក្នុងឱកាសចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយនាវិកដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅខេត្តកោះកុង នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ប្រកាសថែ្លងអំណរគុណចំពោះនាយនាវី នាយនាវីរង និងពលនា វិកទាំងអស់នៃខេត្តកោះកុង ដែលបានពលិគ្រប់បែបយ៉ាងក្នុងកិច្ចការពារជាតិ បូរណភាពទឹកដី និងកោះ ឆ្នេរ រួមទាំងសុខសន្តិភាពដែលកំពុងមានសព្វថ្ងៃនេះ។
នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា «កងទ័ពជើងទឹកបានចូលរួមយ៉ាងសកម្ម ក្នុងការបំពេញភារកិច្ចការពារអធិបតេយ្យ បូណភាពទឹកដី កោះ ឆ្នេរ ព្រមទាំងបណ្តាភូមិសាស្រ្តដ៏ទៃទៀត ទទួលលទ្ធផលប្រកបដោយប្រសិទ្ធភាព ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងរួមចំណែកក្នុងការធានានៅស្ថេរភាព សុវត្តិភាព និង សន្តិសុខ ដែលជាមូលដ្ឋានចម្បងក្នុងការធានា ឲ្យមានការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ»។
ជាមួយគ្នានោះនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិក៏បានរំលឹកំ និង ផ្តាំផ្ញើដល់កងទ័ពជើងទឹកទាំងអស់នៅទឹកដីកោះកុងត្រូវបន្តប្រកាន់គោលជំហររឹងមាំ គោរពអោយបាននូវរាល់ បទបញ្ជា, ច្បាប់ ត្រូវសាមគ្គីគ្នា និងជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែនប្រមុខរដ្ឋស្តីទី និង សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងការដឹកនាំប្រទេសជាតិ។ និងត្រូវបន្តការពារឲ្យខាងតែបាននូវសុខសន្តិភាព ដែលកម្ពុជាទទួលកំពុងមានសព្វថ្ងៃនេះ ខណៈតម្លៃនៃសន្តិភាពមិនអាចកាត់ថ្លៃបាន ដែលបានធ្វើអោយប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សនោះ។
ថ្លែងក្នុងឱកាសចុះសំណេះសំណាល និងសួរសុខទុក្ខដល់នាវិក នៃខេត្តកោះកុងនោះដែរ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ក៏បានលើកឡើងផងដែរថា នាវិកកម្ពុជាបានសហការជាមួយបញ្ជាការដ្ឋានយោធភូមិភាគទីមួយថៃ ក្នុងការបង្កើតទំនាក់ទំនង ផ្លាស់ប្ដូរព័ត៌មាន អនុវត្តបេសកម្មរួមគ្នាក្នុងការបង្ក្រាបបទល្មើសលើផ្ទៃសមុទ្ររួមមាន ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការរុករកជួយសង្គ្រោះ ចោរកម្ម និងបទល្មើសផ្សេងៗ និងបានរៀបចំកិច្ចប្រជុំប្ដូរវេនចំនួន ១៨ លើក ។
ដោយឡែកជាមួយវៀតណាម កិច្ចសហប្រតិកប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងទឹកប្រជាជនវៀតណាមឆ្លងកាត់អស់រយៈពេល២០ឆ្នាំ ដោយមានកិច្ចព្រមព្រៀងធ្វើការល្បាតរួមគ្នានិងការបង្កើតប្រព័ន្ធរលកទាក់ទងរវាងកងទ័ពជើងទឹកប្រទេសទាំងពីរ បានអនុវត្តសម្រេចដោយជោគជ័យនៅក្នុងការល្បាតរួម និងកិច្ចសហប្របតិបត្តិការជាច្រើនទៀតដើម្បីផលប្រយោជន៍ រួមរវាងប្រជាជន និងប្រទេសទាំងពីរ៕អត្ថបទបាន ចក់










-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន7 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ