ព័ត៌មាន
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ពន្ធដែលកម្ពុជាកំណត់យកពីទំនិញអាមេរិកមានត្រឹម ២៩.៤%ប៉ុណ្ណោះ មិនមែន៩៧%នោះទេ
ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍បញ្ជាក់ថា កម្ពុជាក្នុងនាមជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលមាន ១៦៦ ប្រទេស គឺមានការកំណត់នូវបន្ទាត់ពន្ធគយជាមួយគ្នាជារួម ក្នុងនោះកម្ពុជាបានកំណត់នៅក្នុងកាតព្វកិច្ចរបស់ខ្លួន គឺការយកពន្ធនៃផលិតផលនាំចូលមិនថា សហរដ្ឋអាមេរិក ឬក៏របស់ដៃគូពាណិជ្ជកម្មផ្សេងទៀតនោះទេ គឺកម្ពុជាបានយកចន្លោះពី ០ រហូតដល់ ៣៥% ដែលជាចំនួនខ្ពស់បំផុត។
លោកជំទាវរដ្ឋមន្ត្រី បានថ្លែងបញ្ជាក់បែបនេះ ក្នុងបទសម្ភាសន៍ពិសេសមួយចេញផ្សាយកាលពីយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥។
លោកជំទាវរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា នៅក្នុងឆ្នាំ២០២៤ ជញ្ជីងពាណិជ្ជកម្មលើការនាំចូលរបស់ផលិតផលអាមេរិកមកកម្ពុជា ដែលមានតម្លៃប្រមាណ ៣០០លានដុល្លារ បន្ទាត់ពន្ធខ្ពស់បំផុតដែលកម្ពុជា មានទៅលើផលិតផលនាំចូលរបស់សហរដ្ឋអាមេរិក គឺមានត្រឹមតែ ២៩.៤% មានន័យថាទាបជាង ៣៥% ដែលជាបន្ទាត់ពន្ធដែលមានជារួម លើផលិតផលនៃពាណិជ្ជកម្មដៃគូទាំងអស់ផងដែរ។
សូមរម្លឹកថា នៅដើមខែមេសានេះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានសម្រេចកំណត់ពន្ធគយលើទំនិញនាំចូលពីកម្ពុជាចំនួនប្រមាណ ៤៩% ដែលជាកម្រិតមួយខ្ពស់ ហើយនឹងចូលជាធរមាននៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ៕
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា