ព័ត៌មាន
អាជ្ញាធរដែនដីខេត្តស្វាយរៀងអំពាវនាវដល់ពលរដ្ឋបន្តគោរពច្បាប់ចរាចរណ៍
ស្វាយរៀង ៖ អាជ្ញាធរខេត្តស្វាយរៀងលោកសរ សុដានី អភិបាលរងខេត្តបានអំពាវនាវដល់មន្ត្រីរាជការកងកម្លាំង និងពលរដ្ឋបន្តគោរពច្បាប់ចរាចរណ៏ និងពាក់មួកសុវត្ថិភាពឲ្យបានគ្រប់ៗគ្នាមុនពេលធ្វើដំណើរតាមម៉ូតូដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ដោយប្រការណាមួយ។
ការថ្លែងនិងមានប្រសាសន៏អំពាវនាវរបស់មន្ត្រីរដ្ឋបាលខេត្តបែបនេះបានធ្វើឡើង ក្នុងពេលលោកដឹកនាំកម្លាំងមន្ត្រីមានសមត្ថកិច្ច និងមន្ទីរពាក់ព័ន្ធចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ជូនដល់ពលរដ្ឋនៅក្រុងស្វាយរៀងខេត្តស្វាយរៀងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ។
លោកបានបញ្ជាក់ថាបច្ចុប្បន្នអត្រាគ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀងមានច្រើនបង្គួរ ខណៈដែល មធ្យោបាយធ្វើដំណើរ និងពលរដ្ឋ កម្មករ បានធ្វើដំណើរទៅប្រកបរបរផ្សេងៗពិសេសកម្មករបម្រើការងារនៅតាមរោងចក្រសហគ្រាសមានការកើនឡើងជារៀងរាល់ថ្ងៃ ។ ដើម្បីបញ្ជាការគ្រោះថ្នាក់ចរាចរណ៍ក្នុងនាមរដ្ឋបាលខេត្តលោកបានអំពាវនាវដល់មន្ត្រីរាជការ ពលរដ្ឋនិងកម្មករត្រូវពាក់មួកសុវត្ថិភាពមុនពេលធ្វើដំណើរតាមម៉ូតូ។ សំឡេង …..
តាមរបាយការណ៍របស់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្តស្វាយរៀង ដែលទូរទស្សន៍ btv ទទួលបានតាមសារតេឡេក្រាមបញ្ជាក់ឲ្យដឹងថាក្នុងរយៈពេល៣ ខែដើមឆ្នាំ២០២៥ ខេត្តស្វាយរៀងមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២២លើក បង្កឲ្យមនុស្សរងរបួសធ្ងន់ស្រាលចំនួន១០នាក់ និងស្លាប់ចំនួន ២០ នាក់ក្នុងនោះបង្កឲ្យមធ្យោបាយធ្វើដំណើររថយន្តតូចធំម៉ូតូចំនួន២៨គ្រឿងបានរងការខូចខាត។






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា