ព័ត៌មាន
អភិបាលខេត្តកំពង់ឆ្នាំង រំពឹងថា ប្រជាពលរដ្ឋនឹងចូលរួមកំសាន្តសង្ក្រាន្តឆ្នាំថ្មីនៅខេត្តកំពង់ឆ្នាំងច្រើនជាងឆ្នាំទៅ
កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥នេះ បានអោយដឹងថា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ នឹងចូលរួមកំសាន្តសប្បាយក្នុងកម្មវិធីសង្ក្រាន្តឆ្នាំថ្មីប្រពៃណីខ្មែរ នៅខេត្តកំពង់ឆ្នាំងច្រើនជាងឆ្នាំកន្លងទៅ ព្រោះឆ្នាំនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង រដ្ឋបាលក្រុងស្រុក រួមនិងមន្ទីរអង្គភាពទាំងអស់ បាននាំគ្នាខិតខំតុបតែងលម្អទីតាំងប្រារព្វសង្ក្រាន្តអោយអធឹកអធមជាងឆ្នាំទៅ។
ឯកឧត្តម បានបន្តថា៖ ដោយសារកត្តាសុខសន្តិភាព សណ្តាប់ធ្នាប់ល្អ ដែលបាន និងកំពុងដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននាំអោយប្រជាពលរដ្ឋនៅទូទាំងប្រទេសរស់នៅដោយក្តីសុខសាន្ត និងមានសេរីភាពពេញលេញ។ នៅតាមបណ្តាស្រុកទាំង៧នៃខេត្តកំពង់ឆ្នាំង ជាពិសេសនៅតាមវិទ្យាល័យ វត្តអារាម ទីរមនីយដ្ឋាននានា បានរៀបចំតុបតែងកន្លែងប្រារព្វពិធីសង្ក្រាន្តឆ្នាំថ្មីគ្រប់កន្លែង ហើយស្រុក វត្តអារាម វិទ្យាល័យមួយចំនួន បានប្រារព្វពិធីសង្ក្រាន្តនេះរួចហើយ និងមួយចំនួនទៀតកំពុងបន្តធ្វើ អោយរួចរាល់មុនចូលឆ្នាំថ្មី ព្រោះរយៈពេល៣ថ្ងៃនៃពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរ ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ នឹងនាំគ្នាមកលេងនៅក្នុងក្រុងកំពង់ឆ្នាំងទាំងអស់។ ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់អោយកាន់តែល្អ និងអោយប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍បានលេងកំសាន្តសប្បាយជាងឆ្នាំទៅ នៅឆ្នាំនេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានធ្វើតំបន់ត្រជាក់នៅក្រុងកំពង់ឆ្នាំង រហូតដល់ទៅដល់៤ទីតាំង ព្រោះរាល់ឆ្នាំមានតែ១ទីតាំង ហើយប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍កាន់តែកើនច្រើនឡើងៗ។ ក្នុងទីតាំងទាំង៤នោះ ក៏មានកន្លែងលេងល្បែងប្រជាប្រិយប្រពៃណីខ្មែរ និងកន្លែងរាំតាមចង្វាក់ប្រពៃណីខ្មែរផងដែរ ។
ឯកឧត្តមអភិបាលខេត្ត បានសំណូមពរដល់យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ទាំងអស់ ដែលគ្រោងមកលេងសង្ក្រាន្តឆ្នាំថ្មីប្រពៃណីខ្មែរនៅក្នុងខេត្តកំពង់ឆ្នាំងឆ្នាំនេះ សូមលេងប្រកបដោយសីលធម៌ល្អ ចេះយោគយល់អាធ្យាស្រ័យគ្នាទៅវិញទៅមក ជាពិសេសត្រូវរួមសាមគ្គីខ្មែរតែមួយ លេងកំសាន្តក្នុងពិធីសង្ក្រាន្តរយៈពេល៣ថ្ងៃនេះ អោយទទួលបានភាពរលូនដូចឆ្នាំកន្លងទៅ ៕ កាំង ហុងវាស្នា
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា