ព័ត៌មាន
ការស្ទង់មតិ WSJ៖ ពលរដ្ឋអាមេរិក មិនសប្បាយចិត្តនឹងផែនការសេដ្ឋកិច្ចរបស់លោក Trump
ការស្ទង់មតិពីសារព័ត៌មាន Wall Street Journal ហៅកាត់ថា WSJ បានបង្ហាញថា ជាងពាក់កណ្តាលនៃជនជាតិអាមេរិក មិនសប្បាយចិត្តនឹងគោលនយោបាយពន្ធរបស់រដ្ឋបាលថ្មី ពោលគឺប្រមាណ ៥២% មិនយល់ស្របលើការគ្រប់គ្រងសេដ្ឋកិច្ចរបស់លោកប្រធានាធិបតី Donald Trump ដែលកើនឡើង ១២% ពីការមិនគាំទ្រ នៅក្នុងខែតុលា ឆ្នាំ២០២៤។

នៅក្នុងការស្ទង់មតិ ដែល WSJ ចេញផ្សាយកាលពីថ្ងៃសុក្រ (០៤ មេសា) សប្ដាហ៍មុន បានបង្ហាញថា មនុស្សតែ ១ភាគ៤ ប៉ុណ្ណោះនិយាយថា ពួកគេយល់ស្របលើការគ្រប់គ្រងសេដ្ឋកិច្ចរបស់លោក Trump ក្នុងអំឡុងពេល ១០០ថ្ងៃដំបូងរបស់លោកនៅក្នុងតំណែងសេតវិមាន។

ទោះបីជាការស្ទង់មតិនេះត្រូវបានធ្វើឡើងមុនការប្រកាសរបស់លោក Trump អំពីពន្ធមូលដ្ឋាន ១០% លើទំនិញទាំងអស់ដែលចូលមកក្នុងអាមេរិកកាលពីដើមសប្តាហ៍នេះក៏ដោយ ប៉ុន្តែមេដឹកនាំរូបនេះធ្លាប់បានសន្យាយូរមកហើយថានឹងអនុវត្តពន្ធគយយ៉ាងទូលំទូលាយ ចាប់តាំងពីយុទ្ធនាការប្រធានាធិបតីឆ្នាំ២០២៤ របស់លោក។

តួលេខ ៣៥% នៃអ្នកចូលរួមការស្ទង់មតិបាននិយាយថា ភាពតានតឹងរយៈពេលខ្លីនឹងនាំឱ្យមានកំណើនផ្នែកហិរញ្ញវត្ថុក្នុងរយៈពេលវែង។ ប៉ុន្តែជនជាតិអាមេរិកកាន់តែច្រើន ប្រមាណ ៤៨% និយាយថា អ្នកប្រើប្រាស់នឹងមានអារម្មណ៍ឈឺចាប់ខាងសេដ្ឋកិច្ច មុនពេលមើលឃើញការកែលម្អតិចតួចពីការដំឡើងពន្ធទូលំទូលាយនោះ៕
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន7 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន6 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ