ព័ត៌មាន
ថៃសន្យាបន្តសហការជាមួយកម្ពុជាចំពោះសុខទុក្ខពលករខ្មែរជួបប្រទះគ្រោះរញ្ជួយដី
ក្នុងជំនួបជាមួយប្រមុខការទូតកម្ពុជា ឯកឧត្តម ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា សន្យាបន្តសហការជាមួយកម្ពុជាចំពោះសុខទុក្ខពលករខ្មែរដែលជួបប្រទះគ្រោះរញ្ជួយដី។
ការសន្យារបស់ឯកឧត្តម ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ធ្វើឡើងនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាស ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុញ្ញាតឱ្យ ឯកឧត្តម Tull TRAISORAT ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។
ជាដំបូង ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះអាណត្តិបេសកកម្មកម្មរបស់ឯកឧត្តម ឯកអគ្គរាជទូតថៃ និងសហការីដែលកំពុងបំពេញភារកិច្ចក្នុងប្រទេសកម្ពុជា។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខចំពោះប្រជាពលរដ្ឋថៃដែលរងគ្រោះ និងស្លាប់ក្នុងគ្រោះរញ្ជួយដីកាលពីចុងខែមីនាកន្លងទៅ។ ក្នុងនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលថៃ ពិសេសអាជ្ញាធរថៃដែលបានខិតខំប្រឹងប្រែងស្វែងរកជនរងគ្រោះទាំងប្រជាជនថៃ និងពលករខ្មែរដែលជួបប្រទះក្នុងគ្រោះរញ្ជួយដី។
ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរាជទូតថៃ បានថ្លែងអំណរគុណចំពោះការស្វាគមន៍របស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក្នុងអាណ្ណត្តិបេសកកម្មរបស់ខ្លួនមកកាន់កម្ពុជា ដើម្បីបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ជុំវិញបញ្ហាគ្រោះរញ្ជួយដី ឯកឧត្តម ឯកអគ្គរាជទូតថៃ បានសន្យាថា រាជរដ្ឋាភិបាលថៃ និងសហការយ៉ាងជិតស្និទ្ធបំផុតជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈទូតកម្ពុជាប្រចាំប្រទេសថៃ ដើម្បីសហការបន្តតាមដាន និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ពលករខ្មែរគ្រប់រូប។
បន្ថែមលើនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី មានជំនឿមុតមាំថា តាមរយៈបេសកកម្មរបស់ឯកឧត្តម ឯកអគ្គរាជទូតថៃ នឹងរួមចំណែកពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការ ហើយថែមទាំងជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំបន្ថែមទៀត៕







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា