ព័ត៌មាន
បេក្ខភាព ៥ក្រុម បានកក់កៅអីវគ្គ Play-Offs នៃពានរង្វាន់ Queen Legends 2025
ក្រោយដំណើរការប្រកួតវគ្គ Regular season អស់រយៈពេល ៣សប្ដាហ៍ ការប្រកួតកម្រិតអាជីពផ្នែកនារីលើកដំបូង លើវិញ្ញាសា Mobile Legends: Bang Bang នៃពានរង្វាន់ Queen Legends ផ្នែកនារី ឆ្នាំ២០២៥ បានរកឃើញបេក្ខភាព ៥ក្រុមហើយ ដែលបានកក់កៅអីវគ្គ Play-Off រួមមានក្រុម CFU Serendipity, ក្រុម Duck Rice Athena, ក្រុម Team Flash Violet, ក្រុម Quality Women និងក្រុម Galaxy Phoenix។
សម្រាប់បេក្ខភាពវគ្គ Regular season ដែលនៅសល់ការប្រកួតសន្សំពិន្ទុមួយសប្ដាហ៍ទៀតនេះ គឺមាន ៨ក្រុម ដែលបានឆ្លងកាត់ការប្រកួតជម្រុះ តាំងពីខែកុម្ភៈកន្លងទៅ ។ ដូច្នេះសប្ដាហ៍ចុងក្រោយ គឺជាការប្រកួតដ៏សំខាន់សម្រាប់បេក្ខភាព ៣ក្រុមផ្សេងទៀត ក្នុងការប្រជែងពិន្ទុបន្ថែម រវាងក្រុម Pro Majesty ដែលកំពុងឈរលេខ៦ មាន ៣ពិន្ទុ ព្រមទាំងក្រុម Evil Eye Serenity និងក្រុម Elimination Women ដែលទើបរកបាន ១ពិន្ទុស្មើគ្នា ដើម្បីស្វែងរកក្រុមមានពិន្ទុខ្ពស់ជាងគេឡើងទៅបង្គ្រប់កៅអីវគ្គ Play-Off។
ឯកឧត្តម លន់ សាមឌឺ អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានឲ្យដឹងថា ពានរង្វាន់ Queen Legends នេះ ក្រៅពីផ្ដល់ឱកាសដល់ក្រុមកីឡាការិនីបានបង្ហាញសមត្ថភាពជាមួយការប្រកួតកម្រិតអាជីពលើកដំបូង សម្រាប់ក្រុមជ័យលាភី នឹងក្លាយជាក្រុមតំណាងកម្ពុជា ចូលរួមព្រឹត្តិការណ៍ជើងឯកពិភពលោក ឆ្នាំ២០២៥ ខាងមុខផងដែរ បន្ទាប់ពីសហព័ន្ធ បានរកឃើញក្រុមជើងឯកផ្នែកបុរស ដើម្បីចូលរួមការប្រកួតជើងឯកពិភពលោកនេះ គឺក្រុម CFU Gaming ដែលបានគ្រងជើងឯកក្នុងការប្រកួតជម្រុះថ្នាក់ជាតិ កាលពីថ្មីៗ។
គួរដឹងថា វគ្គ Play-Off នៃពានរង្វាន់ Queen Legends គ្រោងនឹងធ្វើការប្រកួតពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមេសាខាងមុខ ។ សម្រាប់ក្រុមជើងឯក នឹងទទួលបានប្រាក់រង្វាន់រហូតដល់ ២០លានរៀល គ្រាដែលជើងឯករង ទទួលបាន ១២លានរៀល, លេខ៣ ទទួលបាន ៨លានរៀល, លេខ៤ ទទួលបាន ៦លានរៀល, លេខ៥ ទទួលបាន ៤លានរៀល, លេខ៦ ទទួលបាន ៣លានរៀល និងលេខ៧-៨ ទទួលបាន ២លានរៀលផងដែរ ៕ អត្ថបទ លី ឈុនឡា















-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា