ព័ត៌មាន
គណៈកម្មការផ្សារអូរឬស្សី រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គល ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ភ្នំពេញ៖ គណៈកម្មការផ្សារអូរឬស្សី ដឹកនាំដោយលោក ឡយ ស៊ាងអាង ប្រធានគណៈគ្រប់គ្រងផ្សារ បានរៀបចំពិធីសូត្រមន្តចម្រើន ព្រះបរិត្ត ដើម្បីប្រសិទ្ធពរជ័យ សិរីមង្គល ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។
ពិធីសូត្រមន្តនេះធ្វើឡើង នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីបងប្អូនបុគ្គលិក កម្មករ គណៈគ្រប់គ្រងផ្សារទាំងអស់ ព្រមទាំងបណ្តាប្រជាពលរដ្ឋ និងអាជីវករលក់ដូរក្នុងផ្សារជាច្រើនផងដែរ ។
លោក ឡយ ស៊ាងអាង បានឱ្យដឹងថា ការនិមន្តព្រះសង្ឃ មកសូត្រមន្តនៅពេលនេះ គឺតែងធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីប្រោះព្រហ្មលើករាសី សុំសេចក្តីសុខ ចំរុងចំរើន ពីទេវតាឆ្នាំថ្មី និងសូមឲ្យទេវាតាមជួយបីបាច់ថែរក្សា ដល់កូនចៅគ្រប់ៗគ្នា ឱ្យជួបតែសុខសុភមង្គលក្នុងក្រុមគ្រួសារ និងជោគជ័យកិច្ចការងាររកស៊ីតូចធំទាំងឡាយទាំងពួង ។
ក្រោយការសូត្រមន្តហើយនោះ ព្រះសង្ឃ ក៏អញ្ជើញនិមន្តរាប់បាត្រ ដោយមានពលរដ្ឋ និងអាជីវករជាច្រើន ត្រៀមចង្ហាន់ ទេយ្យទាន និងបច្ច័យតាមសន្ធា ដើម្បីជាការឧទ្ទិសកុសល្យផលបុណ្យ ដល់បុព្វការីជនទាំងឡាយ ដែលបានចែកឋានទៅកាន់លោកខាងមុខផងដែរ ។
ប្រជាពលរដ្ឋ និងអាជីវករ សម្តែងក្តីរីករាយអរគុណចំពោះលោកប្រធានគណៈកម្មការផ្សារ ដែលបានរៀបចំពិធីនេះឡើង អាចឱ្យពួកគាត់បានចូលរួមធ្វើបុណ្យសុំសេចក្តីសុខ និងបានធ្វើឱ្យពួកគាត់គ្រប់គ្នា កើតសន្ធាចិត្តជ្រះថ្លា ជាមួយព្រះពុទ្ធសាសនាផងដែរ ។
ក្រោយបញ្ចប់កម្មវិធី ក៏មានការលេងរាំរបាំត្រុដិ ដើម្បី ជាការដេញនូវគ្រោះឧបទ្រុបចង្រៃ ឱ្យជៀសចេញចាកឆ្ងាយពីមនុស្សគ្រប់ៗគ្នាផងដែរ ៕ អត្ថបទ៖ កុម្ភះ














-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា