ព័ត៌មាន
មនុស្សទាំងអស់ ៦នាក់ស្លាប់ ក្រោយឧទ្ធម្ភាគចក្រធ្លាក់ចូលក្នុងទន្លេក្រុងញូវយ៉ក សហរដ្ឋអាមេរិក
លោកអភិបាលក្រុងញូវយ៉ក Eric Adams បាននិយាយថា ឧទ្ធម្ភាគចក្រទេសចរណ៍មួយគ្រឿង បានធ្លាក់ចូលទៅក្នុងទន្លេ Hudson នៃទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (១០ មេសា) ដោយសម្លាប់មនុស្សទាំងអស់ ៦នាក់ នៅលើនោះ រួមទាំងកុមារ ៣នាក់ផងដែរ។

អភិបាលក្រុងបានបន្ថែមនៅក្នុងសន្និសីទខ្លីមួយថា ជនរងគ្រោះទាំងនោះត្រូវបានគេជឿថា ជាក្រុមគ្រួសារមួយមកពីអេស្ប៉ាញ ដែលរួមមានមនុស្សពេញវ័យ ២នាក់ កុមារ ៣នាក់ ហើយនិងអាកាសយានិកម្នាក់។

វីដេអូនៃគ្រោះថ្នាក់បានបង្ហាញពីអ្វីដែលមើលទៅដូចជាវត្ថុធំមួយធ្លាក់ក្នុងទន្លេ ហើយប៉ុន្មានវិនាទីក្រោយមកក៏មានអ្វីដែលមើលទៅដូចជាស្លាបឧទ្ធម្ភាគចក្រធ្លាក់។ បន្ទាប់មក ទូកសង្គ្រោះបន្ទាន់ និងនគរបាលត្រូវបានគេឃើញប្រតិបត្តិការជុំវិញផ្នែកមួយនៃទន្លេដែលឧទ្ធម្ភាគចក្របានលិច ដោយមានតែអ្វីដែលមើលទៅដូចជាឧបករណ៍ចុះចតរបស់យន្តហោះប៉ុណ្ណោះ អណ្ដែតលើផ្ទៃទឹក។

ស្នងការនគរបាលក្រុងញូវយ៉កនិយាយថា ឧទ្ធម្ភាគចក្រ Bell 206 ដែលដំណើរការដោយក្រុមហ៊ុនទេសចរណ៍ New York Helicopter Tours នោះបានចេញដំណើរនៅម៉ោងក្នុងស្រុកប្រហែល ៣រសៀលពីចំណតឧទ្ធម្ភាគចក្រមួយកន្លែង ហើយហោះទៅភាគខាងជើងលើទន្លេ Hudson។
នគរបាលបន្ថែមថា យន្តហោះនោះបានបត់ទៅទិសខាងត្បូង ទៅដល់ស្ពាន George Washington ហើយក៏ធ្លាក់នៅប៉ុន្មាននាទីក្រោយមក ដោយបានដាំក្បាលចុះក្រោម ហើយលិចនៅជិតតំបន់ Manhattan នៅម៉ោងប្រហែល ៣:១៥នាទីរសៀល។ រដ្ឋបាលអាកាសចរណ៍សហព័ន្ធ និងក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ នឹងដឹកនាំការស៊ើបអង្កេតលើមូលហេតុនៃការធ្លាក់នេះ។
គួរឱ្យដឹងថា លំហអាកាសជុំវិញតំបន់ Manhattan របស់ក្រុងញូវយ៉ក ពោរពេញដោយឧទ្ធម្ភាគចក្រ ដែលផ្តល់ជូនអ្នកទេសចរនូវទិដ្ឋភាពនៃទេសភាពដ៏ស្រស់ស្អាតពីលើអាកាស ហើយទីក្រុងញូវយ៉កក៏មានប្រវត្តិគ្រោះថ្នាក់ទាក់ទងនឹងឧទ្ធម្ភាគចក្រជាច្រើនមកហើយ៕
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា