ព័ត៌មាន
ទីតាំងប្រមូលផ្ដុំសត្វរស់និងទីតាំងសត្វឃាដដ្ឋានជាច្រើនកន្លែងនៅខេត្តស្វាយរៀងត្រូវបានធ្វើជីវៈសុវត្ថិភាព(បាញ់ថ្នាំសម្លាប់មេរោគ)
ស្វាយរៀង ÷ អនុវត្តតាមការណែនាំរបស់អគ្គនាយកដ្ឋានផលិតកម្មបសុព្យាបាលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទស្ដីពី(បង្ការឆ្លងជំងឺពីសត្វ) ក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះការិយាល័យផលិតកម្មបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តស្វាយរៀង ដឹកនាំដោយលោកហ៊ុន សារ៉េតថនប្រធានការិយាល័យផលិតកម្មបសុព្យាបាល បានចុះធ្វើជីវៈសុវត្ថិភាព(បាញ់ថ្នាំសម្លាប់មេរោគ)នៅតាមទីតាំងប្រមូលផ្ដុំសត្វសំខាន់ៗនិងសត្វឃាដដ្ឋានមុននឹងអនុញ្ញាតអោយក្រុមឈ្មួញធ្វើចរាចរណ៍សត្វរស់ពីតំបន់មួយទៅតំបន់មួយផ្សេងទៀត។
លោក ហ៊ុន សារ៉េតថន បានបញ្ជាក់ប្រាប់ btv បន្ថែមថា ក្រៅពីការងារចុះធ្វើជីវសុវត្ថិភាពនៅទីតាំងសំខាន់ៗមួយចំនួននៅក្នុងខេត្ត មន្ត្រីការិយាល័យផលិតកម្មបសុព្យាបាលខេត្ត បានចុះធ្វើការផ្សព្វផ្សាយពីវិធានការបង្ការជំងឺ និងបានបង្ហាត់បង្ហាញពីរបៀបចិញ្ចឹមការផ្ដល់ចំណី នៅតាមគ្រួសារនិងនៅតាមសហគមន៍អ្នកចិញ្ចឹមសត្វជាបន្តបន្ទាប់ផងដែរ។
លោកហ៊ុន សារ៉េតថន បានបញ្ជាក់បន្ថែមថាស្វាយរៀងជាខេត្តដែលមានពលរដ្ឋចិញ្ចឹមសត្វគោក្របីជ្រូកមាន់ទាស្ទើរគ្រប់ក្រុមគ្រួសារដើម្បីបង្កើនប្រាក់ចំណូលបន្ថែមលើរបបផ្សេងៗក្នុងវិស័យកសិកម្មដោយក្នុងនោះក្រុមឈ្មួញប្រមូលទិញដើម្បីនាំចេញទៅលក់នៅក្រៅខេត្តជ្រូករស់ប្រមាណជិត៥តោន និងគោក្របីជាង១តោនក្នុងមួយថ្ងៃៗ។




-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា