ព័ត៌មាន
កងទ័ពជើងទឹករៀបចំសូត្រមន្ត និងរាប់បាតដល់ព្រះសង្ឃ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ
ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ដែលខិតជិតចូលមកដល់នាពេលខាងមុខនេះ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តមឧត្តមនាវីឯក ទៀ សុខា មេបញ្ជការកងទ័ពជើងទឹក និងជាអគ្គលេខាធិការជាតិសន្តិសុខលំហសមុទ្រ និងលោកជំទាវ បានដឹកនាំដឹកនាំនាយនាវី នាយនាវីរង ពលនាវិក ប្រារព្ធពិធីសូត្រមន្ត និងរាប់បាតដល់ព្រះសង្ឃតាមបែបព្រះពុទ្ធសាសនា អបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីសុំសេចក្តីសុខសិរីសួស្តីទេវតាឆ្នាំថ្មី។
នៅមុនរៀបចំពិធីសូត្រមន្តតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនានេះ ឯកឧត្តមឧត្តមនាវីឯក ទៀ សុខា ក៏បានធ្វើពិធីសំណេះសំណាល សួរសុខទុក្ខ និងជូនពរដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងទ័ពជើងទឹក សូមឲ្យទេវតាឆ្នាំថ្មី ព្រះនាមគោរាគទេវី បុត្រីទី២ នៃកបិលមហាព្រហ្ម តាមជួយបីបាច់ថែរក្សា ការពារ ប្រោះព្រំនូវសព្ទសាធុការពរជ័យជូនដល់ពួកគេ និងទឹកដីនៃព្រះរាជាណាចកម្ពុជារួមទាំងពលរដ្ឋខ្មែរទំាងអស់ សូមបានប្រកបដោយពុទ្ធពរដ៏ល្អប្រសើរថ្លៃថ្លាទំាងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយផងដែរ៕







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា