ព័ត៌មាន
សម្តេចរដ្ឋសភាធិបតី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន បានឡើងទទួលវិញ្ញាបនបត្រ និងសញ្ញាសម្គាល់ ជាសមាជិកស្ថាបនិកសភានៃសន្និសីទប្រធានសភានៃអន្តរសភា
សន្និសីទប្រធានសភានៃអន្តរសភា (Inter-Parliamentary Speaker’s Conference/ISC) បានប្រកាសទទួលស្គាល់សភានៃព្រះរាជាណាចក្រកម្ពុជា ជាស្ថាបនិកសំខាន់ គឺសមាជិកស្ថាបនិក នៃសន្និសីទប្រធានសភា នៃអន្តរសភា (ISC) ដោយមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញឱ្យវេទិការប្រមូលផ្តុំសំឡេងថ្នាក់ដឹកនាំសភាអន្តរជាតិនេះកកើតឡើងក្នុងបុព្វបម្រើប្រជាពលរដ្ឋ។

ការប្រកាសទទួលស្គាល់សភាកម្ពុជាជាស្ថាបនិកសំខាន់ នៃសន្និសីទប្រធានសភានៃអន្តរសភា បានធ្វើឡើងនៅក្នុងឱកាស សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ន សែន ប្រធានព្រឹទ្ធសភា ដែលជាអគ្គមគ្គទេសក៍ឯកនិងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ របស់កម្ពុជា ចូលរួមពិធីបើកសន្និសីទប្រធានសភា នៃអន្តរសភា នៅក្នុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (Universal Peace Federation World Summit 2025) ដែលបានប្រព្រឹត្តិទៅនាព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២៥ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
ថ្នាក់ដឹកនាំសភានៃសន្និសីទប្រធានសភានៃអន្តរសភា បានប្រគល់វិញ្ញាបនបត្រនិងសញ្ញាសម្គាល់ ជាសមាជិកស្ថាបនិក សភានៃសន្និសីទប្រធានសភានៃអន្តរសភា ជូនសម្តេចរដ្ឋសភាធិបតី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងបរិយាកាសអធិកអធម មានការទទួលស្វាគមន៍យ៉ាងកងរំពងពីអង្គពិធី ចំពោះការចូលរួមចំណែកដ៏សំខាន់របស់សភាកម្ពុជានៅក្នុងបុព្វហេតុសន្តិភាព វិបុលភាពសកលលោក។

សន្និសីទប្រធានសភានៃអន្តរសភា (ISC) ដែលជាវេទិកាប្រមូលផ្តុំសំឡេងថ្នាក់ដឹកនាំសភាអន្តរជាតិ ដើម្បីសន្តិភាព និងវិបុលភាពមនុស្សជាតិ មានសភាអន្តរជាតិចំនួន៣៧ ជាសមាជិកនៅក្នុងពេលនេះ ព្រមទាំងដៃគូ មកពីវិស័យផ្សេងៗ ជាច្រើនទៀតចូលរួមផងដែរ។ ជំនួបថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័ននីតិប្បញ្ញត្តិ នេះ ដើរតួនាទីជាមូលដ្ឋានគ្រឹះមួយសម្រាប់កសាងសណ្តាប់ធ្នាប់អន្តរជាតិប្រកបដោយបរិយាប័ន្ន ដោយផ្អែកលើការយោគយល់គ្នាទៅវិញទៅមក និងវិបុលភាពរួមគ្នា។ សន្និសីទនេះដើរតួនាទីជាវេទិកាពិសេសតែមួយដែលមេដឹកនាំសភាអាចដោះស្រាយដោយផ្ទាល់នូវបញ្ហាប្រឈមក្នុងតំបន់ ចែករំលែកបទពិសោធន៍ផ្នែកច្បាប់ និងធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅរួម។

នៅក្នុងឱកាសនៃពិធីបើកសន្និសីទ ISC នេះមានការអញ្ជើញចូលរួមពីឥស្សរជនឆ្នើមនានា មានជាអាទិ៍ ឯកឧត្តម បាន គី ម៉ូន (Ban Ki-moon) អតីតអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (ក្នុងអាណត្តិទី៨ ឆ្នាំ២០០៧-២០១៦) ឯកឧត្តម អនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ឯកឧត្តម អានតូនីយ៉ូ ហ្គូតារេស (António Guterres)អគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម ម៉ាទីន ជូហ្គុង (Martin Chungong) អគ្គលេខាធិការ នៃសហភាពអន្តរសភា (IPU) វាគ្មិនពិសេសៗ ផ្សេងទៀតបានឡើងថ្លែងនូវសារគន្លឹះ និងចំណាប់អារម្មណ៌ ដោយបានគូសបញ្ជាក់ថា វេទិកាសន្និសីទ ISC នេះបានរៀបចំឡើងក្នុងពេលវេលាមួយដ៏សំខាន់ និងសមស្របបំផុតខណៈពេលដែលពិភពលោកកំពង់ប្រឈមនូវបញ្ហាសំខាន់ជាច្រើនរួមមានៈ ជម្លោះប្រដាប់អាវុធដែលកំពុងកើតមាននៅតាមតំបន់មួយចំនួន ការប្រែប្រួលអាកាសធាតុ វិសមភាព និងភាពក្រីក្រ ជាដើម ដែលបញ្ហាទាំងនេះទាមទារឱ្យការធ្វើការរួមគ្នា ដើម្បីឈានទៅដោះស្រាយបញ្ហានេះបានប្រកបដោយនិរន្តភាព។

ថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័ននីតិប្បញ្ញត្តិ មានជំនឿមុតមាំថា ការដោះស្រាយបញ្ហាប្រឈមដ៏លំបាកបំផុតរបស់ពិភពលោកនាពេលបច្ចុប្បន្នទាមទារភាពជាដៃគូរឹងមាំ និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត។ វេទិកា ISC ប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នហិរញ្ញវត្ថុ រួមទាំងធនាគារអភិវឌ្ឍន៍ ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងគំនិតផ្តួចផ្តើមនិរន្តរភាពពិភពលោក ដើម្បីជំរុញការផ្លាស់ប្តូរដ៏មានអត្ថន័យ ។
កិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (Universal Peace Federation World Summit 2025) ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ដោយមានជំនួប វេទិការ និងសន្និសីទជាច្រើន មានប្រតិភូមកពីប្រទេសចំនួន១១៤ ចូលរួម ដែលក្នុងនោះរួមមានស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ សង្គមស៊ីវិល និងវិស័យឯកជនផង ដើម្បីជួបប្រជុំគ្នានៅក្នុងគោលដៅតែមួយគត់គឺ ការលើកកម្ពស់សន្តិភាពនិងវិបុលភាពសម្រាប់ទំាងអស់គ្នា៕


-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន2 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»
-
ព័ត៌មាន6 days agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា