ព័ត៌មាន
អភិបាលខេត្តព្រះវិហារ ទទួលជួបគណៈប្រតិភូខេត្តយ៉ាឡាយ សំដែងការគួរសម សួរសុខទុក្ខ និងជូនពរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ទទួលជួបគណៈប្រតិភូខេត្តយ៉ាឡាយ ដឹកនាំ ដោយ ឯកឧត្តម ជឿង វ៉ាន់ដាត សមាជិកគណៈកម្មា ធិការអចិន្ត្រៃយ៍គណៈបក្សខេត្ត និងជា ក្រុមប្រឹក្សាប្រជាជនខេត្តយ៉ាឡាយ ចូលជួបសំដែងការគួរសម សួរសុខទុក្ខ និងជូនពរថ្នាក់ដឹក នាំខេត្តព្រះវិហារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលហ្នឹងខិតចូលមកដល់ឆាប់ៗ ខាងមុខនេះ ដែលត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នាសាលសវនការ សាលាខេត្តព្រះវិហារ។
ថ្លែងក្នុងឱកាសនេះ ក្នុងនាមថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បាន ថ្លែងនូវអំណរគុណ និងការកោតសរសើរចំពោះថ្នាក់ដឹកនាំ នៃសាធារណរដ្ឋសង្គមនិយមវៀត ណាម ក៏ដូចជាខេត្តយ៉ាឡាយ ដែលតែងតែមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អលើ គ្រប់វិស័យ និងមានចំណងសាមគ្គីភាពដ៏រឹងមាំជាមួយរាជរដ្ឋាភិបាលកម្ពុជានិយាយរួម និងដោយ ឡែកសម្រាប់ខេត្តព្រះវិហារ តាមរយៈកិច្ចសហប្រតិបត្តិការស្រាវជ្រាវរុករកអដ្ឋិធាតុយុទ្ធជន និងកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីក្នុងបុព្វហេតុរំដោះជាតិមាតុភូមិកម្ពុជា ពីរបប ប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីធ្វើមាតុភូមិនិវត្តន៍ត្រឡប់ទៅមាតុប្រទេសវិញ ព្រមទាំងការ ផ្លាស់ប្តូរទស្សនកិច្ច ការទំនាក់ទំនងលើវិស័យការងារ ពាណិជ្ជកម្ម ការអញ្ជើញសួរសុខទុក្ខ ជូនពរក្នុងឱកាសសំខាន់ៗ និងព្រឹត្តិការណ៍ផ្សេងៗទៀត។
ស្របជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះវិហារ ពិតជាសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ចំណង សាមគ្គីភាពរវាងខេត្តទាំងពីរ (ខេត្តព្រះវិហារ-យ៉ាឡាយ) ក៏ដូចជារវាងប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) ដែលមានទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការណ៍ដ៏រឹងមាំ ជាមួយគ្នា ជាយូរណាស់មកហើយ នឹងបន្តរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្នា ឱ្យកាន់តែរឹងមាំ ស្ថិតស្ថេរ ល្អប្រសើរថែមទៀត។ ជាពិសេសនឹងបន្តមាន ទំនាក់ទំនងរវាងយុវជនខេត្តទាំងពីរ (ព្រះវិហារ-យ៉ាឡាយ) តាមរយៈការរៀបចំព្រឹត្តិការណ៍ បោះជំរុំរួមគ្នា ឬផ្លាស់ប្តូរទស្សនកិច្ច ការសិក្សា ការផ្លាស់ប្តូរបទពិសោធន៍ផ្សេងៗ នៅពេលខាង មុខដ៏សមគួរណាមួយជាក់ជាមិនខាន។














-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា