ព័ត៌មាន
អភិបាលខណ្ឌ៧មករា ចុះសួរសុខទុក្ខអាជីវករក្នុងមូលដ្ឋាន និងពិនិត្យមើលការតុបតែង លំអរ ត្រៀមសង្ក្រាន្តឆ្នាំថ្មី របស់ប្រជាពលរដ្ឋ
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥នេះ លោក ថេង សុថុល អភិបាល នៃគណៈអភិបាល ខណ្ឌ៧មករា រួមដំណើរដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង លោក ណុប ផា អភិបាលរង និងលោក ចៅសង្កាត់អូរឬស្សីទី២ បានចុះសួរសុខទុកប្រជាពលរដ្ឋអាជីវករ ដែរប្រកប មុខរបរ តាមច្រក( ដឺងហែម)និង បានចុះ ពិនិត្យមើលការរៀបចំ តុបតែងកែលំអរ ត្រៀមទទួលទេវតាឆ្នាំថ្មី តាមបណ្តាភូមិ ក្នុងសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា។
លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានលើកឡើងថា ក្នុងការចុះពិនិត្យនេះដែរឃើញ បងប្អូនប្រជាពលរដ្ឋ បានរៀបចំតុបតែងកែលំអរ ត្រៀមសង្ក្រាន្តឆ្នាំថ្មី បានយ៉ាងល្អប្រសើរ ដើម្បីទទួលទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម គោរាគៈទេវី និង បងប្អូនប្រជាពលរដ្ឋក្នុងភូមិ បានត្រៀមរៀបចំលេងល្បែងប្រជាប្រិយ និង រាំលេងកំសាន្តដោយសប្បាយ រីករាយក្រៃលែងបំផុតនៅថ្ងៃចូលឆ្នាំ។
នេះសបញ្ជាក់ឲ្យឃើញថាការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យប្រជាពលរដ្ឋមាន សន្តិភាព និងសន្តិសុខសង្គម ដោយរស់នៅគ្មានការភ័យខ្លាច នឹង ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសបានរៀបចំតុបតែងកែលម្អគេហដ្ឋានបានយ៉ាងស្អាតតាមប្រពៃណីខ្មែរ និងត្រៀមរៀបចំទទួលទេវតាឆ្នាំថ្មីដោយក្តីសប្បាយរីករាយក្រៃលែង៕ អត្ថបទ៖ កុម្ភៈ






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា