ព័ត៌មាន
ត្រីមាសទី១ ដើមឆ្នាំ២០២៥នេះ កម្ពុជារកប្រាក់ចំណូលពីការនាំចេញអង្ករបានជាង ១៦០លានដុល្លារអាម៉េរិក
ភ្នំពេញ៖ គិតក្នុងរយៈ ៣ខែដំបូង ដើមឆ្នាំ២០២៥នេះ កម្ពុជាសម្រេចបានការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិចំនួន ២១១ ០៥៨តោន គិតជាទឹកប្រាក់បានចំនួន ១៦០.៥១លានដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក)។
នៅក្នុងរបាយការណ៍ដែលផ្សាយនៅល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញឲ្យដឹងថា ទីផ្សារដែលជាគោលដៅរបស់កម្ពុជា ក្នុងការនាំចេញអង្ករទៅដាក់លក់នោះ មានចំនួន៥៥គោលដៅ នៅទូទាំងពិភពលោករបស់ក្រុមហ៊ុននាំចេញអង្ករចំនួន៤៧។ ក្នុងនោះមានដូចជា នៅប្រទេសក្នុងទ្វីបអឺរ៉ុបចំនួន២៥ សរុបចំនួន ១០៦ ៥១៣តោន គិតជាទឹកប្រាក់ចំនួន ៨៤.៨៣លានដុល្លារ។ ៤ប្រទេសសមាជិអាស៊ាន ចំនួន៣៤ ៩២៣តោន គិតជាទឹកប្រាក់ចំនួន ២៤.៩៥លានដុល្លារ, ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត ៣៧ ៨២១តោន គិតជាទឹកប្រាក់ចំនួន ២២.៥៩លានដុល្លារ និង២៤ប្រទេសផ្សេងៗទៀត អាហ្រ្វិក មជ្ឈឹមបូព៌ា ។ល។ ៣១ ៨០១តោន គិតជាទឹកប្រាក់ចំនួន ២៨.១៤លានដុល្លារ។
សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងទៀតថា ចំពោះប្រភេទអង្ករនាំចេញ មានដូចជា អង្ករក្រអូបគ្រប់ប្រភេទ មានចំនួន ៨១.៣៨% , អង្ករសគ្រាប់វែង ១៣.៦០% , អង្ករចំហុយ ២.៦០% , អង្ករសរីរាង្គ ១.៩៣% និងអង្ករផ្សេងៗទៀត ០.៤៩%៕


-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា