ព័ត៌មាន
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដឹកនាំដោយ សម្តេចប្រធានរដ្ឋសភា ឃួន សុដារី អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២៥ នៃសហព័ន្ធសន្តិភាពសាកល
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១១ ខែមេសាឆ្នាំ២០២៥ នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលរួមពិធីបើកជាផ្លូវការនៃកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២៥ នៃសហព័ន្ធសន្តិភាពសាកល ក្រោមមូលបទ “បញ្ហាប្រឈមនាពេលបច្ចុប្បន្នចំពោះសណ្តាប់ធ្នាប់ពិភពលោកៈ ការបង្កើតយុគសម័យថ្មី ដែលមានសន្តិភាព និងវិបុលភាព” ដោយមានប្រតិភូចូលរួមសរុបប្រមាណជិត ១០០០ នាក់ ដែលក្នុងនោះមានគណៈប្រតិភូបរទេស ចំនួនប្រមាណ ៥០០ នាក់ ដែលក្នុងនោះមានប្រតិភូស្ថាបន័សភាចំនួន ៤៥ ប្រទេស។
ក្នុងពិធីបើកកិច្ចប្រជុំកំពូលឆ្នាំ២០២៥ របស់ (UPF)នេះ មានការអញ្ជើញថ្លែងសុន្ទរកថា ដោយវាគ្មិនកិត្តិយសសំខាន់ៗ រួមមានៈ លោកបណ្ឌិត ឆាល យ៉ាង (Dr. Charles S. Yang) ប្រធាន UPF អន្តរជាតិ លោកស្រី ប៉ូលឡា វាយ ខេន (Poster Paula White Cain) ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសាសនា របស់ប្រធានាធិបតី ត្រាំ នៃសហរដ្ឋអាមេរិក និង ឯកឧត្តម ភីលមិន យ៉ាង (Hon. Philemon Yang) ប្រធានមហាសន្និបាតនៃអង្គការសហប្រជាជាតិលើកទី៧៩ ដែលបានសង្កត់អំពីសារៈសំខាន់នៃសន្តិភាព និងការធ្វើការរួមគ្នា ដើម្បីថែរលក្សា និងលើកម្ពស់សន្តិភាព និងវិបុលភាពរួម។
សូមជម្រាបថាកិច្ចប្រជុំកំពូលពិភពលោក២០២៥ ជាការជួបជុំដ៏ធំមួយដែលមានគណៈប្រតិភូមកពីស្ថាប័នផ្សេងៗគ្នា មានទំាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ថ្នាក់ដឹកនាំសាសនា អ្នកស្រលាញ់សន្តិភាព និងវិស័យឯកជន សង្គមស៊ីវិល នៅក្នុងគោលដៅតែមួយដើម្បីការលើកកម្ពស់សន្តិភាពនិងវិបុលភាពសម្រាប់ទំាងអស់គ្នា។ កិច្ចប្រជុំកំពូលពិភពលោក ជាវេទិកាបើកចំហ និងលំហប្រកបដោយសុវត្ថិភាព សម្រាប់ការពិភាក្សា ការចែករំលែក ផ្លាស់ប្តូរយោបល់ និងចាត់វិធានការជាក់ស្តែងដើម្បីឈានទៅសម្រេចបាននូវសន្តិភាពពិភពលោក។
កិច្ចប្រជុំកំពូលនេះបានប្រព្រឹត្តិទៅស្របខួបលើកទី៨០ នៃអង្គការសហប្រជាជាតិ និងស្របពេលដែលពិភពលោកកំពង់ជួបប្រទះនូវបញ្ហាប្រឈម វិបត្តិនានា និងជាវេទិកាមួយដ៏សំខាន់ផ្តល់ឱកាសឱ្យមានការរួមគ្នា ដើម្បីលើកកម្ពស់ សន្តិភាព និងវិបុលភាពសម្រាប់មនុស្សជាតិ។ ដូច្នេះអ្នកចូលរួមទាំងអស់គ្នា មានក្តីសង្ឃឹមថា នេះជាឱកាសមួយដើម្បីជជែក ពិភាក្សា និងផ្លាស់ប្តូរទស្សន យោបល់គ្នា និងស្វែងរកនូវវិធីសាស្រ្ត គន្លឹះក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ។
ក្រោយពីពិធីបើកជាផ្លូវការ និងសម័យប្រជុំពេញអង្គលើកទី១ បញ្ចប់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញថ្លែងសុន្ទរកថា ពិសេសមួយទៅកាន់កិច្ចប្រជុំនៅក្នុងសម័យប្រជុំពេញអង្គលើកទី២ ផងដែរ៕









-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា