ព័ត៌មាន
ប្រធានមន្ទីរធម្មការខេត្តស្វាយរៀងអំពាវនាវដល់ព្រះសង្ឃគណៈកម្មការចារ្យវត្តរៀបចំវេចខ្ចប់ចង្ហាន់សល់ពីព្រះដើម្បីធ្វើការបែងចែកជូនដល់ពលរដ្ឋនិងកុមារកំព្រា
ស្វាយរៀង ៖ លោកទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀង នៅថ្ងៃទី១២ ខែមេសាឆ្នាំ២០២៥នេះ បានអំពាវនាវដល់គណៈកម្មការអាចារ្យវត្តនិងព្រះសង្ឃ ត្រូវរៀបចំវត្តអារាមឲ្យបានសមរម្យ ទាំងបរិស្ថានសោភណ្ឌភាព សហការ ការពារសន្តិសុខសណ្ដាប់ធ្នាប់ជាមួយនឹងរដ្ឋបាលមូលដ្ឋាន ដើម្បីទទួលទេវតាឆ្នាំថ្មី ក៏ដូចជាទទួលពុទ្ធបរិស័ទចូលមកប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងភាពស្ងប់ស្ងាត់នៃអារម្មណ៍ ។
ទន្ទឹមនឹងការរៀបចំវត្តអារាមឲ្យមានសោភ័ណ្ឌភាពនិងបរិស្ថានលោកប្រធានមន្ទីរ ក៏បានណែនាំដល់គណៈកម្មការអាចារ្យវត្តនិងព្រះសង្ឃត្រូវចាត់ចែងវេចខ្ចប់ចង្ហាន់សល់ពីព្រះសង្ឃឲ្យបានសមរម្យ ដើម្បីនាំយកទៅធ្វើការចែកជូនដល់ពលរដ្ឋដែលគ្មានទីពឹង ពិសេសកុមារក្នុងព្រា ហូបចុកអោយបានសមរម្យនិងទទួលយកមគ្គផលទៅតាមកម្លាំងសទ្ធារបស់ពួកគេឲ្យបានគ្រប់ៗគ្នាផងដែរ។
លោកប្រធានមន្ទីរបានបញ្ជាក់ប្រាប់បន្ថែមថាបច្ចុប្បន្នស្វាយរៀងមានវត្តចំនួន២៤៦វត្ត រួមនិងព្រះវិហារសាសនាផ្សេងៗផងនោះ កន្លងមកវិសយ័សាសនានេះត្រូវបានព្រះសង្ឃ ពុទ្ធបរិសទ័ គោរពនិងប្រតិបត្តិទៅតាមច្បាប់រដ្ឋធម្មនុញ្ញជាតិបានចែង ជាតិ សាសនា ព្រះមហាក្សត្រ តាមស្មារតីសាមគ្គីឯកភាពក្រោមម្លប់សន្តិភាពនិងភាពស្ងប់ស្ងាត់ ។






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា