ព័ត៌មាន
នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ២៣នាក់ពាក់ព័ន្ធ ៧ករណី
ភ្នំពេញ ៖ ជនសង្ស័យ ២៣នាក់ត្រូវបាននគរបាលនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញនិងនៅតាមបណ្ដាខណ្ឌនានាបង្ក្រាបបានជាបន្តបន្ទាប់ហើយយកទៅបង្ហាញមុខជាសាធារណៈរួមគ្នានៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអោយដឹងថា សមត្ថកិច្ចបានធ្វើសន្និសិទកាសែតបង្ហាញមុខជនសង្ស័យ ២៣នាក់ដែលសមត្ថកិច្ចជំនាញនិងនៅតាមបណ្តាលខណ្ឌនានាស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ចំនួន៧ករណីនៅក្នុងក្នុងរយះ៣ថ្ងៃ ចាប់ពីថ្ងៃទី៩ រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ។
នៅក្នុងចំណោមជនសង្ស័យទាំង ២៣នាក់ ក្នុងនោះមាន ៩នាក់ផ្ទុកនូវសាធាតុញៀន និង ២នាក់ ទើបតែចេញពីពន្ធនាគារ។ ក្នុងចំណោម ៧ ករណីនៅក្នុងនោះមានករណីឆក់៣ ករណី,ករណីលួចបន្លំ២ករណី,ករណីក្មេងទំនើងបង្កហិង្សាវាយតប់គ្នាទៅវិញឃាត់ខ្លួន៥ នាក់និងករណី: ក្លែងបន្លំឯកសណ្ឋាននគរបាលជាតិត្រូវបានកម្លាំងល្បាតនគរបាលខណ្ឌពោធិ៍សែនជ័យនិងនគរបាលប៉ុស្តិ៍សំរោងក្រោមបង្ក្រាបបាន៦នាក់
នៅចំណុចផ្លូវរថភ្លើង ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ដោយឡែកចំពោះករណីឆក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបង្ក្រាបបានជាបន្តបន្ទាប់ចំនួន ៦នាក់បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពឆក់នៅក្នុងមូលដ្ឋានខណ្ឌដូនពេញខណ្ឌទួលគោកនិងខណ្ឌបឹងកេងកង។
ចំណែកករណីលួចបន្លំទម្លាក់យោងត្រូវបានកម្លាំងនគរបាលខណ្ឌបឹងកេងកងបង្ក្រាបបាន២នាក់និងករណីហិង្សានៅសង្កាត់ទួលសង្កែដែលមានការបង្ហោះនៅតាមបណ្ដាញសង្គមត្រូវបានកម្លាំងនគរបាលខណ្ឌឬស្សីកែវឃាតខ្លួនបាន ៥ នាក់និងខណ្ឌច្បារអំពៅឃាត់បានជនសង្ស័យឆក់ចំនួន២នាក់៕ តារាវុទ្ធី




-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា