ព័ត៌មាន
អ៊ីស្រាអែលពង្រីកការវាយលុកតំបន់ហ្គាហ្សា និងរឹបអូសច្រករបៀងសំខាន់
អ៊ីស្រាអែល បានប្រាប់ឲ្យដឹងថា ខ្លួនបានគ្រោងពង្រីកការវាយលុកផ្នែកយោធារបស់ខ្លួន នៅក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីដណ្តើមបានច្រករបៀងថ្មីមួយ ដែលជាផ្នែកនៃកិច្ចប្រឹងប្រែងដ៏ទូលំទូលាយ ដើម្បីដណ្តើមកាន់កាប់ផ្នែកធំៗនៃដែនដីប៉ាឡេស្ទីនដែលរងការបំផ្លិចបំផ្លាញដោយសង្រ្គាមមួយនេះ។

អ៊ីស្រាអែលបានប្រាប់អ្នកស្រុករាប់ម៉ឺននាក់របស់ទីក្រុង Khan Younis និងតំបន់ជុំវិញ នៅភាគខាងត្បូងតំបន់ហ្កាហ្សាឲ្យជម្លៀសចេញ ហើយបានចាប់ផ្តើមបើកការវាយប្រហារ បន្ទាប់ពីគ្រាប់រ៉ូកែតត្រូវបានបាញ់ចេញពីទីនោះ។
នក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់អ្នកស្រុកហ្កាហ្សា កាលពីថ្ងៃសៅរ៍ (ទី១២ ខែមេសា) រដ្ឋមន្ត្រីការពារជាតិ លោក Israel Katz បានប្រាប់ថា៖ «ឆាប់ៗនេះ ប្រតិបត្តិការរបស់ IDF (កងកម្លាំងការពារជាទិអ៊ីស្រាអែល) នឹងមានកាន់តែខ្លាំងឡើងៗ និងពង្រីកទៅកាន់តំបន់ផ្សេងទៀត នៅទូទាំងតំបន់ហ្កាហ្សា ហើយអ្នកនឹងត្រូវជម្លៀសចេញពីតំបន់ប្រយុទ្ធ»។

សេចក្ដីថ្លែងការណ៍នោះ បានបន្ថែមថា៖ «ឥឡូវនេះ IDF បានបញ្ចប់ការកាន់កាប់របស់ខ្លួនលើអ័ក្ស Morag ដែលជាកន្លែងឆ្លងកាត់តំបន់ហ្កាហ្សា រវាងទីក្រុង Rafah និង Khan Younis ដោយប្រែក្លាយតំបន់ទាំងមូល រវាងផ្លូវ Philadelpphi (តាមបណ្តោយព្រំដែនជាមួយអេហ្ស៊ីប) និង Morag ទៅជាផ្នែកនៃតំបន់សន្តិសុខអ៊ីស្រាអែល។ ឥឡូវនេះ គឺជាពេលវេលា ដើម្បីក្រោកឡើងកម្ចាត់ក្រុមហាម៉ាស និងឲ្យចំណាប់ខ្មាំងអ៊ីស្រាអែលទាំងអស់ត្រូវបានដោះលែង ពោលគឺនេះជាវិធីតែមួយគត់ដើម្បីបញ្ចប់សង្គ្រាម»។

លោក Katz បាននិយាយថា យោធាក៏កំពុងកាន់កាប់តំបន់ជាច្រើននៅភាគខាងជើងហ្កាហ្សា ហើយ «តំបន់សន្តិសុខកំពុងត្រូវបានពង្រីក ក្នុងនោះរួមទាំងនៅច្រករបៀង Netzarim» ផងដែរ។ ការប្រកាសរបស់លោកបានកើតឡើងនៅពេលដែលមន្ត្រីក្រុមហាម៉ាសបានប្រាប់សារព័ត៌មាន AFP ថា ក្រុមនេះរំពឹងថា នឹងមាន «វឌ្ឍនភាពពិតប្រាកដ» ឆ្ពោះទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីបញ្ចប់សង្រ្គាម មុនពេលមានការពិភាក្សាជាមួយអ្នកសម្រុះសម្រួលអេហ្ស៊ីប នៅទីក្រុងគែរ។
ចាប់តាំងពីបទឈប់បាញ់បានដួលរលំនៅពាក់កណ្តាលខែមីនា ការវាយលុកជាថ្មីរបស់អ៊ីស្រាអែល បានធ្វើឲ្យមនុស្សរាប់សែននាក់បម្លាស់លំនៅ៕
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា