ព័ត៌មាន
រកឃើញជ័យលាភីសែលហ្វី (Selfie) អង្គរសង្រ្កាន្ដ ប្រធានបទ «ញញឹមសាទរ»
ការប្រកួតថតរូបសែលហ្វីអង្គរសង្រ្កាន្ត ក្រោមប្រធានបទ «ញញឹមសាទរ» ពេលនេះបានរកឃើញម្ចាស់ជ័យលាភីហើយ។ នាព្រឹកថ្ងៃទី១៦ មេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥ បានអញ្ជើញប្រគល់ពានរង្វាន់ជូនដល់ជ័យលាភីនៃការប្រកួតសែលហ្វីអង្គរសង្រ្កាន្តឆ្នាំ២០២៥នៅឆាកតន្ដ្រី «សួស្តីឆ្នាំថ្មី» ស្ថិតនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត។

គួររំលឹកដែរថា គណៈកម្មការរៀបចំព្រឹត្តិការណ៍ បានរៀបចំឱ្យមានជាការប្រកួតសែលហ្វី (Selfie) ដើម្បីជាការលើកទឹកចិត្ត និងជាការចូលរួមរបស់ពុកម៉ែ មាមីង បងប្អូន ដែលអញ្ជើញមកទស្សនាកំសាន្ដក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៥ ក្នុងគោលបំណងជំរុញ និងបំផុសចលនាផ្សព្វផ្សាយពីអង្គរសង្រ្កាន្តក្នុងស្រទាប់មហាជន ដែលអញ្ជើញមកចូលរួមព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥។ ការប្រកួតត្រូវបានរៀបចំ ជា ២វិញ្ញាសារគឺ៖ វិញ្ញាសារទោល (Solofie) និងវិញ្ញាសារគូ (Couplefie)។ ក្រោយពីដាក់ឱ្យមហាជន អ្នកគាំទ្រចូលរួមបោះឆ្នោតតាមរយៈការ react នៅលើរូបក្នុងទំព័រព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ជ័យលាភីចំនួន ៦ រូប លើ២វិញ្ញាសារ ត្រូវបានមហាជនបោះឆ្នោតឱ្យច្រើនជាងគេ។ ចំពោះរង្វាន់ដែលទទួលបានរួមមាន៖ ពាន១ ប្រាក់រង្វាន់ ដែលមាន លេខ ១ ទឹកប្រាក់ ១ លាន រៀល លេខ ២ ទឹកប្រាក់ ៦ សែន រៀល និង លេខ ៣ ទឹកប្រាក់ ៤ សែន រៀល ព្រមជាមួយវត្ថុអនុស្សាវរីយ៍អង្គរសង្រ្កាន្តជាច្រើនមុខទៀតផងដែរ។


-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា