ព័ត៌មាន
ខេត្តតាកែវទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង១លាន៧សែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
តាកែវ៖ ក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ខេត្តតាកែវ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលស្នាក់នៅ និងលេងកម្សាន្ត ចំនួនជាង១លាន៧សែននាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ចំនួនជាង ២៧០០នាក់។ ក្រុងដូនកែវ ដែលរដ្ឋបាលខេត្តតាកែវ បានរៀបចំតាកែវសង្ក្រាន្ត នៅសួនច្បារមាត់បឹងតាកែវ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមលេងកម្សាន្ត ចំនួនជាង៨០ម៉ឺននាក់ ។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តតាកែវ ក្នុងចំណោមក្រុង-ស្រុកទាំង១០របស់ខេត្ត គឺ ស្រុកបាទី ស្រុកគីរីវង់ និងស្រុកអង្គរបុរី ក៏បានទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលលេងកម្សាន្ត យ៉ាងច្រើនកុះរកផងដែរ ។
ចំណែកសន្តិសុខសុវត្ថិភាពនៅក្នុងពិធីបុណ្យចូលឆ្នាំបីថ្ងៃនេះ ត្រូវបានឧត្តមសេនីយត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ឱ្យដឹងថា កម្លាំងសមត្ថកិច្ចបានខិតខំប្រឹងប្រែងថែរក្សាបានយ៉ាងល្អប្រសើរ ៕












-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា