ព័ត៌មាន
ប្រជាពលរដ្ឋ ចូលមកលេងកម្សាន្តខេត្តកំពង់ឆ្នាំង ក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មី៣ថ្ងៃនេះ មានជាង១លាន៤៣ម៉ឺននាក់
កំពង់ឆ្នាំង៖ ក្នុងឱកាសសង្ក្រានឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០២៥នេះ ខេត្តកំពង់ឆ្នាំង មានភ្ញៀវជាតិប្រមាណជាង១លាន៤៣ម៉ឺននាក់ និងអន្តរជាតិចំនួន៧៨៩នាក់ បានចូលមកលេងកម្សាន្តនៅតាមទីតាំងប្រារព្វសង្ក្រាន្តឆ្នាំថ្មី និងតាមតំបន់រមណីដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំង។ នេះបើយោងតាមការបញ្ជាក់ពីលោក នូ ផល្គុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង ។
លោក នូ ផល្គុណ បានបន្តថា៖ សង្ក្រានឆ្នាំថ្មីប្រណៃណីខ្មែរឆ្នាំ២០២៥នេះ អាជ្ញាធខេត្តកំពង់ឆ្នាំងបានរៀបចំកន្លែងលេងកំសាន្តចំនួន៤ទីតាំង ១.សួនបាញ់ទឹកឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ខាងមុខសាលាខេត្ត ដោយបានរៀបចំជាកន្លែងសំរាប់ប្រារព្វពិធីចូលសង្ក្រាន្តឆ្នាំថ្មី កន្លែងលេងល្បែងប្រជាប្រិយប្រពៃណីខ្មែរ និងរាំមកន្សាន្តតាមប្រពៃណីខ្មែរផងដែរ, ទី២. តំបន់ត្រជាក់ ជាកន្លែងលេងទឹក និងរាំកម្សាន្ត, ទី៣. សួនច្បារវិមានឯករាជ្យ ជាកន្លែងប្រគុំតន្ត្រីខ្នាតធំ សំរាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរកំសាន្តពេលរាត្រី និងទី៤. សួនសម្តេចចៅហ្វាវាំង គង់ សំអុល ។ សង្ក្រានឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំនេះ អាជ្ញាធខេត្តកំពង់ឆ្នាំងបានរៀបចំលេងល្បែងប្រពៃណីជាតិមាន របាំត្រុត ឆៃយ៉ាំ ទាញព្រាត់ វាយក្អម ចោលឈូង បោះអង្គុញ លាក់កន្សែង និងរាំវង់ រាំក្បាច់ រាំក្បាច់ សារ៉ាវ៉ាន់ ដើម្បីបង្កើននូវបរិយាកាសសប្បាយផ្សារភ្ជាប់នូវភាពស្និទ្ធស្នាលរវៀងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងន័យសាមគ្គីភាពពេញក្នុងរយៈពេល៤ថ្ងៃផងដែរ ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បានពង្រឹងយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងទាំងអស់ អោយរក្សាអោយខាងតែបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរជូនបងប្អូនប្រជាពលរដ្ឋ យុវជន និងភ្ញៀវទេសចរ នៅតាមវត្តអារាម ទីរមណីយដ្ឋាន ទីកន្លែងប្រារព្វពីធីសង្ក្រាន្តឆ្នាំថ្មី និងតាមដងផ្លូវផងដែរ។ បងប្អូនប្រជាពលរដ្ឋ យុវជន និងភ្ញៀវទេសចរ ដែលមកកំសាន្តក្នុងខេត្តកំពង់ឆ្នាំង បានចូលរួមលេងយ៉ាងសប្បាយរីករាយយ៉ាងខ្លាំង គ្មានព្រួយបារម្ភអ្វីឡើយ ហើយភាពសប្បាយរីករាយទាំងនេះបញ្ជាក់ឲ្យឃើញថា ដោយសារកត្តាសុខសន្តិភាពពេញលេញក្នុងប្រទេស ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕ កាំង ហុងវាស្នា














-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា