ព័ត៌មាន
សង្ក្រាន្តស្វាយរៀងរយៈពេល៣ថ្ងៃមានភ្ញៀវទេសចរនិងពលរដ្ឋជាង៦សែននាក់បានចូលមកលេងកម្សាន្តនៅក្នុងភូមិសាស្ត្រខេត្ត
ស្វាយរៀង ÷ យោងតាមរបាយការណ៍ដែលទូរទស្សន៍BTVទទួលបានពីលោកវ៉ាន់ សារ៉ាត់ ប្រធានមន្ទីរទេសចរខេត្តស្វាយរៀងបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥ រយះពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤.១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ស្វាយរៀងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេសយុវជន និងពលរដ្ឋ នៅក្នុងភូមិសាស្ត្រខេត្ត និងខេត្តជិតៗបានចូលមកលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងកម្មវិធីសង្ក្រាន្តនានាក្នុងខេត្តស្វាយរៀង មានចំនួន៦សែន ៦ម៉ឺន ០ពាន់ ២៦៩នាក់,ក្នុងនោះបរទេសចំនួន ៧ពាន់់់់២៥៦នាក់។
សូមបញ្ជាក់ថាស្វាយរៀងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅឆ្នាំនេះក្រៅពីរដ្ឋបាលខេត្តរៀបចំទីតាំងរួមសម្រាប់ផ្តល់អោយភ្ញៀវ និងពលរដ្ឋចូលលេងកំសាន្ត និងរម្មណីយដ្ឋានធម្មជាតិចំនួន២កន្លែង ដែលបុព្វបុរសបានបន្សល់ទុកស្ថិតនៅក្នុងស្រុកស្វាយជ្រុំ និងស្រុករមាសហែក នូវមានសហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមការចង្អុលណែនាំរបស់ឯកឧត្តមឌី វិទ្យា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអនុប្រធានថ្នាក់កណ្ដាលនិងរាជរដ្ឋាភិបាលចុះជួបខេត្តផងនោះសហភាពសហព័ន្ធយុវជនស្រុកក្រុងទាំង ៨របស់ខេត្ត បានសហការជាមួយរដ្ឋបាលមូលដ្ឋានរៀបចំទីតាំងសម្រាប់ផ្ដល់ឲ្យយុវជនយុវនារីនិងពលរដ្ឋចូលលេងសប្បាយបែបនេះ។
តាមរបាយការណ៍ របស់គណៈបញ្ជាការឯកភាពខេត្តក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ស្វាយរៀង ពុំមាន បញ្ហាអសន្តិសុខគួរឲ្យកត់សម្គាល់នោះទេ ខណៈដែលមន្ត្រីមានសមត្ថកិច្ចនិងប្រជាការពារបានចូលរួមការពារទីតាំងលេងកំសាន្ត និងវត្តអារាមដោយការយកចិត្តទុកដាក់ ។




-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា