ព័ត៌មាន
ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ បានធ្វើដំណើរចេញពីខេត្តទៅភ្នំពេញវិញ តាមរថយន្តក្រុងដោយមិនបង់ប្រាក់
បន្ទាប់ពីប្រជាពលរដ្ឋមកលេងស្រុកកំណើតអស់រយៈពេល ៣ថ្ងៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែររួច ប្រជាពលរដ្ឋនាំគ្នាសម្រុកធ្វើដំណើរត្រឡប់ទៅបំពេញភារកិច្ចការងារនៅរាជធានីភ្នំពេញវិញតាមរថយន្តក្រុងសាធារណៈ រៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្រាប់ខេត្តក្រចេះ ដោយមិនបង់ប្រាក់ នៅព្រឹកថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៥។
ស្របពេលការចេញដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះត្រឡប់ទៅរាជធានីវិញ លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ក៏បានបង្ហោះសារជូនដំណើដល់ប្រជាពលរដ្ឋ ទាំងអស់ ដែលធ្វើដំណើរតាមរថយន្តក្រុងសាធារណៈចេញពីខេត្តក្រចេះ សូមឱ្យសុខសប្បាយនិងប្រកបដោយសុវត្ថិភាពតាមដងផ្លូវ ។
នៅព្រឹកនេះផងដែរ លោក ម៉ែន វណ្ណា នាយករដ្ឋបាលខេត្តក្រចេះតំណាង ឱ្យលោកអភិបាលខេត្តក្រចេះ ក៏បានចូលរួមជូនដំណើរប្រជាពលរដ្ឋឡើងរថយន្តក្រុង សាធារណៈដើម្បីត្រឡប់ទៅរាជធានីភ្នំពេញ ដឹងបានរៀបចំចែកជូនទឹកពិសារដល់ពួកគាត់ផងដែល។
គួរបញ្ជាក់ថា រថយន្តក្រុងសាធារណៈ រៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានរៀបចំសម្រាប់ខេត្តក្រចេះចំនួន ២៥ គ្រឿងដើម្បីសម្រួលដល់ការធ្វើដំណើរដល់ប្រជាពលរដ្ឋដែរមកលេងស្រុកកំណើតក្នុងខេត្តក្រចេះ និងត្រឡប់ទៅបំពេញភារកិច្ចការងារនៅរាជធានីភ្នំពេញវិញ៕ ដោយ សេង ម័រ





-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា