ព័ត៌មាន
អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកងកម្លាំង ចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់
បន្ទាយមានជ័យ ៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២៥ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំកងកម្លាំងចុះជួយជួសជុលផ្ទះបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នៅក្នុងក្រុងសិរីសោភ័ណ។
ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត បានចូលរួមសម្តែងក្តីសោកស្តាយ ចំពោះបាតុភូតគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ ធ្វើឱ្យប៉ះពាល់ដល់ផ្ទះសំបែង ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។
ជាមួយគ្នានោះដែរឯកឧត្តម ក៏បានដែលនាំដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ជាប់ខ្ជួនចំពោះបាតុភូតធម្មជាតិខ្យល់កន្ត្រាក់ រន្ទះ បាញ់ ដែលតែងតែកើតមានជារៀងឆ្នាំ ក្នុងករណីអាកាសធាតុមិនសូវស្រួល ត្រូវរកកន្លែងមានសុវត្ថិភាព ជាពិសេសកុំជ្រកក្រោមដើមឈើ ឬនៅក៏ក្បែរបង្គោលភ្លើង ក្នុងពេលអាកាសធាតុរកកលចង់ភ្លៀងនោះ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ មានភ្លៀងធ្លាក់លាយលំនឹងខ្យល់កន្រ្តាក់ដែលបានប៉ះពាល់ស្រុក ចំនួន ៣ បណ្ដាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន៣៧ខ្នង កុដលោក១ខ្នង ជង្រុក ១ខ្នង ឈើផ្លាន១៨ដើម និងស័ង្កសីចំនួន ៤២៣សន្លឹក៕ឃិន សារិទ្ធ








-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា