ព័ត៌មាន
ខេត្តក្រចេះ ទទួលបានភ្ញៀវទេសចរប្រមាណជិត ៣០ ម៉ឺននាក់ រយៈពេល៣ថ្ងៃ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី
រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តក្រចេះទទួលបានភ្ញៀវទេសចរមកលេងកម្សាន្តតាមតំបន់រមណីយដ្ឋាន និងសង្រ្កាន្តក្រចេះ ប៉ុន្មានជិត ៣០ ម៉ឺននាក់ បើប្រៀបធៀបឆ្នាំ២០២៤ មានមានការកើនឡើងចំនួន ២៦.៤៣ ភាគរយ។នេះយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តក្រចេះ។
យោងតាមរបាយការណ៍ ក៏បានបញ្ជាក់បន្ថែមថា នៅថ្ងៃទី ១ ទទួលបានភ្ញៀវទេសចរមកលេងកម្សាន្តចំនួន ៥៧.២៣៩ នាក់, ថ្ងៃទី ២ ចំនួន ៨២.៦៥៣ នាក់ និងថ្ងៃទី ៣ ទទួលបានភ្ញៀវទេសចរ ចំនួន ១៥៥.៨៤៣ នាក់ សរុបរួមរយៈពេលបីថ្ងៃ នៃពិធីចូលឆ្នាំប្រពៃណីជាតិទទួលបានភ្ញៀវទេសចរមកលេងកម្សាន្ត ចំនួន ២៩៥.៧៣៥ នាក់។
ជាមួយគ្នានោះដែរ អាជីវករលក់ដូរនៅរមណីយដ្ឋានទឹកជួរកាំពី លោក រីម បានឲ្យដឹងថា មុខម្ហូបល្បីប្រចាំនៅរមណីយដ្ឋានទឹកជួរកាំពី ដែលភ្ញៀវទេសចរណ៍និយមកម្មង់ញ៉ាំច្រើងជាងគេ ក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ មានដូចជា ត្រីប៉ាសេអ៊ី ត្រីក្អែក ចាក់ច្រែង។
ជាពិសេស គឺមុខម្ហូប ចាក់ច្រែង តែម្តង ដោយសារ ចាក់ច្រែង ជារបស់កម្រ ហើយឆ្នាំនេះទឹកក៏ច្រើនពិបាករក ពុំសូវសំបូរដូចឆ្នាំមុនៗ។
រីឯ តម្លៃម្ហូបអាហារនៅទីនេះវិញ ពុំមានការតំឡើងតម្លៃ ឬឡើងថ្លៃឡើយ ដោយអនុវត្តទៅតាមការណែនាំរបស់មន្ទីរទេសចរណ៍ខេត្ត បានកំណត់។ ដោយឡែក រោងទឹកវិញ តម្លៃគិត១កន្ទេល ៥ម៉ឺនរៀល អង្គុយលេងតាមសប្បាយ រហូតដល់ពេលភ្ញៀវត្រឡប់ទៅវិញ។
លោកក៏បានបញ្ជាក់ថា នៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំនេះ ត្រី សាច់ មាន់ទា ក៏ដូចជា សម្ភារៈឥវ៉ាន់ផ្សេងៗ មានការឡើងតម្លៃ ប៉ុន្តែតម្លៃម្ហូបអាហារនៅរមណីយដ្ឋានទឹកជួរកាំពីវិញ មិនមានការឡើងថ្លៃឡើយសូមបងប្អូនកុំមានការយល់ច្រឡំ។
ជាងនេះទៅទៀត រដ្ឋបាលខេត្តក្រចេះ នៅបន្តរៀបចំសង្ក្រាន្តក្នុងទីរួមខេត្ត រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ដើម្បីបន្តអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ៕ ដោយ សេង ម័រ









-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា