ព័ត៌មាន
ផ្លូវជនបទ១ខ្សែក្នុងស្រុកក្រឡាញ់ បានរក្សាគុណភាពផ្លូវល្អប្រសើរ បម្រើដល់ការប្រើប្រាស់យូរអង្វែង
ភ្នំពេញ ៖ ផ្លូវជនបទ១ខ្សែ ក្រាលកៅស៊ូ DBST នៅក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប បានរក្សានូវគុណភាពផ្លូវល្អប្រសើរ ធានានូវប្រសិទ្ធភាព នៃការប្រើប្រាស់ផ្លូវជនបទបានយូរអង្វែង ដែលនេះជាការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌នៅតំបន់ជនបទ។
ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពល- ភាព លើការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន១ខ្សែ ប្រវែងជិត ១២ គីឡូម៉ែត្រ ទទឹង ៧ ម៉ែត្រ រួមជាមួយសំណង់សិល្បការ្យ ផ្សេងៗ នៅភូមិច្រនៀង ឃុំស្រណាល ទៅភូមិសង្កែ ឃុំស្នួល ស្រុកក្រឡាញ់ ខេត្តសៀមរាប នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នេះថា ជុំវិញការស្ថាបនា ស្តារ និងថែទាំផ្លូវនៅតាមជនបទនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានសម្រេចនូវសមិទ្ធផលជាច្រើន ជាពិសេសការអភិវឌ្ឍ ផ្លូវនៅតាមជនបទ ដែលជាមូលដ្ឋានសម្រាប់រាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ដោយសម្តេចទាំងទ្វេ បានគិតគូរយ៉ាងខ្លាំងអំពីការអភិវឌ្ឍ និងការរស់នៅរបស់ប្រជាជននៅជនបទ។
ឯកឧត្តម បន្តថា ជាក់ស្តែងនៅក្នុងអាណត្តិទី៧នេះ, ទាក់ទិនការអភិវឌ្ឍន៍ជនបទ រាជរដ្ឋាភិបាលបានកំពុងលើកកម្ពស់គុណ- ភាពនៃជីវិតរបស់ប្រជាជន និងការប្រែក្លាយតំបន់ជនបទទៅជាតំបន់រីកចម្រើន និងជឿនលឿន ស័ក្តិសមជាជនបទនៃប្រទេសមាន ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ បញ្ហានេះ, តាមរយៈនៃការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ជាពិសេសការអភិវឌ្ឍផ្លូវ ស្ពាន និងសំណង់សិល្បការ្យផ្សេងៗ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ នៃការ រួមគ្នាអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើន។
ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ដែលបានយក ចិត្តទុកដាក់ក្នុងការស្ថាបនា ជាក់ស្តែងទោះបីផ្លូវនេះបានបញ្ចប់សុពលភាពក៏ពិតមែន តែបានធានានូវគុណភាពល្អប្រសើរ ដើម្បីការ ប្រើប្រាស់យូរអង្វែង។ ជុំវិញបញ្ហាផ្លូវនេះដែរ ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ, ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើដល់ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែទាំផ្លូវក្នុងមូលដ្ឋានរបស់ពួកគាត់ឲ្យបានគង់វង្សយូរអង្វែង សម្រាប់ជា ប្រយោជន៍សាធារណៈ ជាពិសេសសម្រាប់ពួកគាត់ដែលរស់ក្នុងមូលដ្ឋាននោះផ្ទាល់៕
អត្ថបទ៖ សុន រ៉ាឌី














-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន5 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ