ព័ត៌មាន
ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង បានកំពុងជួយពន្លឿនគម្រោងជីកព្រែកហ្វូណនតេជោ
ភ្នំពេញ ៖ វិស័យឯកជន ចាត់ទុកដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បាន និងកំពុងជួយពន្លឿនដល់គម្រោងជីកព្រែកហ្វូណនតេជោ ដែលជាសមិទ្ធផលប្រវត្តិសាស្រ្តរបស់កម្ពុជា សម្រាប់បម្រើផលប្រយោជន៍មហា សាលដល់សេដ្ឋកិច្ចជាតិ។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ ជា មួយ BTV ស្តីពីដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅកម្ពុជា នេះថា ជុំវិញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់បំផុត ដោយបានជំរុញអភិវឌ្ឍគ្រប់ ដណ្តប់នៅទូទាំងប្រសើរកាន់តែប្រសើរ គាំទ្រដល់សកម្មភាពរស់រវើក ជាពិសេសនៅក្នុងសកម្មភាពសេដ្ឋកិច្ច ព្រោះហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវ ស្ពាន និងកំពង់ផែ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាសរសៃឈាមនៃសេដ្ឋកិច្ច បម្រើដល់ការដឹកជញ្ជូនទាំងសកម្មភាព ក្នុងស្រុក និងនាំចេញ។
លោក បន្តថា ហេដ្ឋរចនាសម្ព័ន្ធគមនាគមន៍ គឺជាឆ្អឹងខ្នងដ៏សំខាន់សម្រាប់វិស័យដឹកជញ្ជូន បច្ចុប្បន្នហេដ្ឋរចនាសម្ព័ន្ធសំខាន់ៗ បានកំពុងឆ្លើយតបដល់ការដឹកជញ្ជូនរួមមាន៖ ផ្លូវក្រវ៉ាត់ក្រុង ការពង្រីកកំពង់ផែ ការកសាងព្រលានយន្តហោះ ដោយហេដ្ឋរចនាសម្ព័ន្ធ ទាំងនេះគឺជាការជួយជំរុញដល់ការសម្រួលពាណិជ្ជកម្ម ជាពិសេសព្រែកជីកហ្វូណនតេជោ ដែលរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្ត ទុកដាក់អភិវឌ្ឍជីកព្រែកហ្វូណនតេជោនេះ។ ចំណែកតាមរយៈដំណើរទស្សនកិច្ចផ្លូវការ របស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃ សាធារណរដ្ឋប្រជាមានិតចិន នាពេលនេះ បាននិងកំពុងជួយពន្លឿនដល់គម្រោងជីកព្រែកហ្វូណនតេជោ ដើម្បីជំរុញឱ្យកម្ពុជាមាន ឱកាសបម្រើការដឹកជញ្ជូនកាន់តែប្រសើរ ជំរុញដល់ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ ជាពិសេសការធ្វើ ពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ចិននេះជាដើម។
សូមបញ្ជាក់ថា ជុំវិញគម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃម្សិលមិញនេះ កម្ពុជា-ចិនបានចុះកិច្ចព្រមព្រៀង និងកិច្ចសន្យា ចំនួន ៥ ពាក់ព័ន្ធនឹង “គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ”រួមមាន៖ (១) កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលមាន ឯកឧត្តមស៊ុន ចាន់ថុល ដោយទទួលបានសិទ្ធប្រទានធ្វើជាតំណាងភាគីរាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាជាមួយឯកឧត្តម អៀង ស៊ុនលី តំណាងក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក, (២) កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន, (៣) កិច្ចព្រម ព្រៀងវិនិយោគ, (៤) កិច្ចសន្យាវិស្វកម្ម លទ្ធកម្ម និងសាងសង់ និង (៥) កិច្ចសន្យាប្រតិបត្តិការ និងការថែទាំ។
ការអនុវត្តគម្រោងខាងលើនេះ ក្រោមការឯកភាពដ៏សំខាន់ ដែលសម្រេចបានរវាងប្រមុខដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា-ចិន គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ នេះគឺជាការជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយគុណភាព ក្រោមគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់និងផ្លូវ” ក៏ដូចជាក្របខ័ណ្ឌ “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ” ដែលនឹងធ្វើឱ្យប្រសើរឡើងនូវការកសាងសហគមន៍ជោគ វាសនារួមគ្នា កម្ពុជា-ចិន នៅក្នុងយុគសម័យថ្មី។ នេះជាការបោះជំហានដ៏សំខាន់មួយ ក្នុងការកែប្រែមុខមាត់កម្ពុជា នៅក្នុងវិស័យ នាវាចរណ៍ ក៏ដូចជាការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ។ ផ្លូវទឹកមួយខ្សែនេះនឹងតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ចាប់ពី ព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ក្នុងស្រុកកោះធំ និងបន្ត រហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប៕
អត្ថបទ៖ សុន រ៉ាឌី




-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន5 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ