ព័ត៌មាន
អភិបាលខេត្តប៉ៃលិន ថ្លែងអំណរគុណដល់បងប្អូនអ្នកស្ម័គ្រចិត្ត និងបុគ្គលិកសម្អាតអនាម័យ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តប៉ៃលិន ២០២៥
ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍កោតសរសើរ និងថ្លែងអំណរគុណដល់អ្នកស្ម័គ្រចិត្ត និងបងប្អូនជាបុគ្គលិកសម្អាតអនាម័យ ដែលបានជួយសម្អាតអនាម័យបរិស្ថាន ក្នុងព្រឹត្តិការណ៍សង្ក្រាន្តប៉ៃលិន បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ម្សាញ់ សប្តស័ក ព.ស. ២៥៦៨ គ.ស ២០២៥ ដែលបានប្រព្រឹត្តទៅអស់រយៈពេល ៣ថ្ងៃ បានយ៉ាងល្អប្រសើរ ដោយមិនមានសំរាមពាសវាលពាសកាលឡើយ។
លោកជំទាវបណ្ឌិតអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញសំណេះសំណាល និងផ្តល់គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ថវិកាឧបត្ថម្ភដល់បងប្អូនអ្នកស្ម័គ្រចិត្ត ក្រុង-ស្រុក និងឃុំ/សង្កាត់ និងបុគ្គលិកសម្អាតអនាម័យ ដែលបានចូលរួមសម្អាតអនាម័យបរិស្ថាន ក្នុងព្រឹត្តិការណ៍សង្ក្រាន្តប៉ៃលិន ២០២៥ នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នៅមាត់ស្ទឹងប៉ៃលិន ជាទីតាំងរៀបចំសង្ក្រាន្តប៉ៃលិន។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍បញ្ជាក់ថា៖ ក្នុងរយៈពេល០៣ថ្ងៃ នៃព្រឹត្តិការណ៍ក្នុងព្រឹត្តិការណ៍សង្ក្រាន្តប៉ៃលិន ២០២៥ បងប្អូនអ្នកស្ម័គ្រចិត្ត និងបុគ្គលិកសម្អាតអនាម័យ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើឱ្យសង្ក្រាន្តប៉ៃលិនមានសោភ័ណភាពស្អាត លើកកម្ពស់អនាម័យបរិស្ថាន មិនមានសំរាមពាសវាលពាសកាល ដែលនេះសបញ្ជាក់ឱ្យឃើញថា ការយកចិត្តទុកដាក់របស់បងប្អូន ក្នុងការសម្អាតនូវអនាម័យបរិស្ថានបានយ៉ាងល្អប្រសើរ ពិសេសទាំងមុនពេល និងក្រោយពេលសង្ក្រាន្ត នៅមាត់ស្ទឹងប៉ៃលិន និងកន្លែងផ្សេងៗទៀត គឺមិនមានសំរាមពាសវាលពាសកាលឡើយ។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បន្ថែមថា៖ ក្រៅពីការយកចិត្តទុកដាក់ ទាំងកម្លាំងកាយ និងកម្លាំងចិត្ត របស់បងប្អូនអ្នកស្ម័គ្រចិត្ត និងបុគ្គលិកសម្អាតអនាម័យយើង ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលមកកម្សាន្តសប្បាយក្នុងពិធីសង្ក្រាន្តប៉ៃលិន បានយកចិត្តទុកដាក់ក្នុងការវេចភ្ជាប់ និងទុកដាក់សំរាម ប្រកបដោយការទទួលខុសត្រូវរៀងៗខ្លួន ដែលធ្វើឱ្យព្រឹត្តិការណ៍សង្ក្រាន្តប៉ៃលិនឆ្នាំនេះ មានសោភ័ណភាពស្អាត និងបង្កភាពសប្បាយរីករាយ ព្រមទាំងផ្ដាំផ្ញើដល់បងប្អូនយើង ដែលបានចូលរួមសម្អាតអនាម័យបរិស្ថាន សូមបន្តចែករំលែកនូវបទពិសោធន៍ ការទុកដាក់សំរាម វេចខ្ចប់សំរាម ជូនដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីរួមគ្នាធ្វើឱ្យខេត្តប៉ៃលិនយើងទាំងមូល គ្មានសំរាមរាយប៉ាយ៕







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា