ព័ត៌មាន
ព្រះមហាក្សត្រ៖ កម្ពុជាបន្តគាំទ្រចិនតែមួយ និងសង្ឃឹមថា មិត្តចិននឹងបន្តជួយ ព្រមទាំងផ្ទេរបច្ចេកវិទ្យាថ្មីៗ ដល់កម្ពុជា
ព្រះករុណា ព្រះមហាក្សត្រក្នុងព្រះរាជពិធីលៀងសាយភោជន៍ផ្លូវរដ្ឋជាកិត្តិយសជូនឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន និងគណៈប្រតិភូ, ព្រះអង្គបានមានព្រះរាជបន្ទូលថា កម្ពុជាបន្តគាំទ្រឥតងាករេចំពោះគោលនយោបាយចិនតែមួយ ហើយសង្ឃឹមថា មិត្តចិននឹងបន្តផ្ដល់ជំនួយសម្រាប់ការអភិវឌ្ឍ ក៏ដូចជាបន្តចែករំលែកបទពិសោធ និងផ្ទេរបច្ចេកវិទ្យាដល់កម្ពុជាបន្ថែមទៀត។

ក្នុងព្រះរាជពិធីលៀងសាយភោជន៍ផ្លូវរដ្ឋជាកិត្តិយសជូនឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូដែលបំពេញទស្សនកិច្ចផ្លូវរដ្ឋចំនួនពីរថ្ងៃនៅកម្ពុជា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ ព្រះអង្គបានមានព្រះរាជបន្ទូលថា កម្ពុជាបន្តគាំទ្រឥតងាករេចំពោះគោលនយោបាយចិនតែមួយ ហើយសង្ឃឹមថា មិត្តចិននឹងបន្តផ្ដល់ជំនួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាបន្តចែករំលែកបទពិសោធន៍ល្អៗ និងផ្ទេរបច្ចេកវិទ្យាថ្មីៗដល់កម្ពុជាបន្ថែមទៀត។
ក្រៅពីមានព្រះរាជបន្ទូលបែបនេះ ព្រះករុណាព្រះមហាក្សត្រ ក៏បានមានព្រះរាជបន្ទូលថ្លែងនូវអំណរគុណចំពោះមិត្តចិនដែលតែងយកចិត្តទុកដាក់ជួយទំនុកបម្រុងដល់កម្ពុជាជានិច្ច ជាពិសេសជំនួយអភិវឌ្ឍ។
សូមជម្រាបជូនថា ឯកឧត្តម ស៊ី ជីនពីង ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិនអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល ២ ថ្ងៃគឺពីថ្ងៃទី១៧ ដល់ទី១៨ ខែមេសា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះមហាក្សត្រ។ ដំណើរទស្សនកិច្ចនេះបាននាំមកនូវជោគជ័យថ្មីៗថែមទៀតចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាពិសេសវិស័យពាណិជ្ជកម្ម វិនិយោគ ការទូត សេដ្ឋកិច្ច-សង្គមវ ប្បធម៌ និងទេសចរណ៍ជាដើម៕ ដោយ៖ គង់ ឌិន




-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា