ព័ត៌មាន
មន្ត្រីសុខាភិបាលចុះអប់រំអ្នកលក់ដូរចំណីអាហារតាមផ្លូវថ្មើរជើងឱ្យរក្សាសុវត្ថិភាពអនាម័យល្អ
ក្រុមការងារអនាម័យ សុវត្ថិភាពចំណីអាហារ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានចុះអប់រំសុខភាព សុវតិ្ថភាព និងអនាម័យចំណីអាហារ ដល់អ្នកលក់ដូរ នៅតាមដងផ្លូវថ្មើរជើង ស្របមាត់ទន្លេ ចាប់ពីបរិវេណមុខផ្សាររាត្រី ដល់មុខវត្តឧណ្ណាលោម ដែលមានបងប្អូនអាជីវករលក់ដូរចំណីអាហារជាច្រើន។
លោកឱសថការី លាប ខេមនី មន្រី្តសុខាភិបាល នៃមនី្ទរសុខាភិបាលរាជធានីភ្នំពេញ និងលោកស្រី ចេក សុធី សមាជិក បានចុះអប់រំផ្ទាល់ដល់អ្នកលក់ដូរ នៅតាមដងផ្លូវថ្មើរជើង បានប្រាប់BTV ព័ត៌មាន នាល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥នេះថា បន្ទាប់ពីបានចុះអប់រំ ណែនាំដល់អ្នកលក់ដូររួចមក ចាប់អារម្មណ៍ឃើញថា បងប្អូនអាជីវករលក់ដូរមួយចំនួនធំ មានការយល់ដឹងច្រើន អំពីការគ្រប់គ្រង រក្សាបាននូវអនាម័យចំណីអាហារបានយ៉ាងល្អប្រសើរ។ ដើម្បីធានាបាននូវអនាម័យខ្ពស់ សុវត្ថិភាព និងគុណភាព នៃចំណីអាហារគ្រប់ប្រភេទនៅតាមស្តង់អាហារនីមួយៗ ក្រុមការងារបានបន្តចែកខិតប័ណ្ណអប់រំ និងបានណែនាំបញ្រ្ជាបបន្ថែមដល់បងប្អូនអាជីវករទាំងអស់ដោយតម្រូវឱ្យពួកគាត់៖ អនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមខ្លឹមសារណែនាំក្នុងខិតប័ណ្ណចែកជូន, គ្របចំណីអាហារឆៅ និងឆ្អិន អោយបានត្រឹមត្រូវ និងលាងសម្អាតដៃ ឱ្យបានស្អាតជាមួយសាប៊ូ មុនចាប់កាន់ចំណីអាហារ,
ទុកដាក់អាហារឆៅ និងឆ្អិន ដាច់ដោយឡែកពីគ្នា ជាពិសេសកន្លែងលក់ដូរ ត្រូវតែរៀបចំអោយបានស្អាតល្អ និងវេចខ្ចប់អាហារអោយបានត្រឹមត្រូវ។
ចំណែកលោក ឈឹម សារឿន អាជីវករលក់ដូរនៅលើផ្លូវថ្មើរជើង, លោក ភកី្ត សណ្តាប់ធ្នាប់ខណ្ឌដូនពេញ និងយុវនិសិ្សត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបង្ហាញចំណាប់អារម្មណ៍រួមគ្នាថា ពិតជាគាំទ្រមែនទែន ដែលរដ្ឋាភិបាល បង្កើតឲ្យមានផ្លូវថ្មើរជើងនេះឡើង ព្រោះបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់បងប្អូនប្រជាពលរដ្ឋ ដូចជា៖ ផ្តល់ឱកាសឲ្យអាជីវករ បង្កើតបាននូវអាជីវកម្មផ្ទាល់ខ្លួនឯង និងបង្ហាញនូវផលិតផលដល់ប្រជាជនខ្មែរយើង ក៏ដូចជាជនបរទេស និងប្រជាពលរដ្ឋក្មេង ចាស់ ប្រុស ស្រី អញ្ជើញមកទស្សនា កម្សាន្ត នាពេលចុងសប្តាហ៍នៅតាមបណ្តោយផ្លូវថ្មើរជើងនេះផងដែរ។
ជាចុងក្រោយក្នុងនាមមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរ បានបញ្ជាក់ថា កូនសោគន្លឹះ៥ ដែលធ្វើឲ្យចំណីអាហារមានសុវតិ្ថភាព រួមមាន៖ ១.រក្សាភាពស្អាត, ២.ទុកដាក់អាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា, ៣.ចម្អិនអាហារឲ្យបានឆ្អិនល្អ, ៤.ទុកដាក់អាហារក្នុងសីតុណ្ហភាពសុវតិ្ថភាព និង៥.ប្រើប្រាស់ទឹកស្អាត វត្ថុធាតុដើមឆៅល្អ៕ អត្ថបទ រដ្ឋា















-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា