ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជំរុញលើការបណ្ដុះបណ្ដាលគ្រូជំនាញ និងថ្នាក់អប់រំពិសេសសម្រាប់កុមារអូទីស្សឹម
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងជាជំរុញឱ្យ មានការបណ្ដុះបណ្ដាលគ្រូជំនាញ ក៏ដូចជាថ្នាក់អប់រំពិសេសបន្ថែមទៀត សម្រាប់ជួយដល់កុមារអូទីស្សឹម ក៏ដូចជាកុមារដោនស៊ីនដ្រូម ខ្សោយសតិបញ្ញានៅកម្ពុជា។ ការលើកឡើងនេះ ធ្វើឡឡើងក្នុងឱកាសរៀបចំ ទិវាជនមានពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូមកម្ពុជាលើកទី ១២ ដែលរៀបចំឡើងនៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥នេះ។
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានលើកឡើងក្នុងឱកាសទិវាអូទីស្សឹមថា ត្រូវបន្តជំរុញ ការកសាងធនធានមនុស្ស បណ្ដុះបណ្ដាលគ្រូបង្រៀនជំនាញ សាស្ត្រាចារ្យជំនាញ ព្រមទាំងរៀបចំថ្នាក់អប់រំពិសេស ថ្នាក់អប់រំបរិយាបន្ន ក្នុងទិសដៅផ្ដល់ឱកាសឱ្យកុមារខ្សោយសតិបញ្ញា ទទួលបានសិទ្ធិស្មើគ្នាក្នុងវិស័យអប់រំ។
ការលើកឡើងដូចនេះ ស្របពេលដែលឯកឧត្តមមើលឃើញថា ក្នុងពេលបច្ចុប្បន្នគ្រូជំនាញ និងថ្នាក់អប់រំពិសេសសម្រាប់កុមារអូទីស្សឹម ដោនស៊ីនដ្រូម មិនទាន់មានចំនួនគ្រប់គ្រាន់ឆ្លើយតបទៅនឹងតម្រូវការនៅឡើយ។
ជាក់ស្ដែងបច្ចុប្បន្ន សាលារៀនអប់រំពិសេសសម្រាប់កុមារមានបញ្ហាអូទីស្សឹមនិងដោនស៊ីនដ្រូម ដែលជាសាលារបស់រដ្ឋ មានតែមួយប៉ុណ្ណោះស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល។ សាលាផ្ដល់ការអប់រំពិសេសសម្រាប់ក្រុមកុមារអូទីស្សឹម និងដោនស៊ីនដ្រូម ផ្សេងទៀតជាសាលាឯកជន និងជាសាលារបស់អង្គការដៃគូ។ នេះជាការលើកឡើងបន្ថែម របស់ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ។
ឯកឧត្តម លើកឡើងថា ការបង្កើតថ្នាក់អប់រំពិសេសជារឿងពិបាកមួយ រីឯការបណ្ដុះបណ្ដាលធនធានជាគ្រូជំនាញសម្រាប់ជួយបង្រៀនដល់កុមារអូទីស្សឹម និងដោនស៊ីនដ្រូម ជារឿងពិបាកមួយទៀត។ ឯកឧត្តមថា គ្រូបង្រៀនដល់កុមារអូទីស្សឹម គឺខុសពីគ្រូបង្រៀនធម្មតាដែលបង្រៀនដល់កុមារទូទៅ។ គ្រូបង្រៀនកុមារអូទីស្សឹម ត្រូវតែជាគ្រូបង្រៀនដែលមានជំនាញ ស្គាល់ពីអូទីស្សឹម ស្គាល់ពីវិធីសាស្ត្របង្រៀន។
ឯកឧត្តមលើកឡើងដែរថា បច្ចុប្បន្នវាជារឿងសំខាន់ដែល ទាមទារការចូលរួមពីដៃគូឯកជន ក៏ដូចជាអង្គការដៃគូអភិវឌ្ឍ រួមគ្នាជួយលើការងារមួយនេះ។
ក្នុងនាមជាមន្ត្រីធ្វើការងារជួយគាំទ្រ ដល់ជនមានពិការភាព ឯកឧត្តម លើកឡើងដែរថា ការបញ្ជូនកុមារអូទីស្សឹម និងដោនស៊ីនដ្រូម ទៅសិក្សានៅសាលាអប់រំពិសេស ជាមួយគ្រូមានជំនាញ និងជួយឱ្យកុមារនោះ ទទួលបានចំណេះដឹងមួយចំនួន អាចមានភាពឯករាជ្យលើខ្លួនឯង កាត់បន្ថយបន្ទុកសម្រាប់គ្រួសារ៕ អត្ថបទ៖ គឹមហុក








-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា