ព័ត៌មាន
សម្តេចធិបតី៖ កត្តាសន្តិភាព និងស្ថិរភាពនយោបាយ ទើបក្រុមហ៊ុនរថយន្តអាមេរិក សម្រេចពង្រីកអាជីវកម្ម បន្ថែមនៅកម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ការដែលក្រុមហ៊ុនរថយន្តFordរបស់អាមេរិកសម្រេចពង្រីកអាជីវកម្មបន្ថែមនៅកម្ពុជា ដោយសារតែក្រុមហ៊ុនមួយនេះជឿជាក់លើ កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា ដូច្នេះរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាត្រូវតែការពារ និងថែរក្សាឲ្យខាងតែបាននូវសុខសន្តិភាពនេះ។
ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford នៅខេត្តពោធិ៍សាត់ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានលើកឡើងថា ក្រុមហ៊ុនFordពីមុននាំចូលគ្រឿងបង្គុំរថយន្តពីក្រៅប្រទេសចូលមកកម្ពុជា ដើម្បីផ្គុំចេញជារថយន្ត ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុនបានឈានដល់កម្រិតផលិតគ្រឿងបង្គុំនៅកម្ពុជាដោយកាត់បន្ថយការនាំចូលទាំងស្រុងដូចមុនទៀត ដូច្នេះហើយការពង្រីកអាជីវកម្មបន្ថែមនេះនឹងនាំការងារ ដល់បងប្អូន ប្រជាពលរដ្ឋខ្មែរកាន់តែច្រើនបន្ថែមទៀត។
ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានឲ្យដឹងផងដែរថា បច្ចុប្បន្ននេះប្រទេសកម្ពុជាមានរោងចក្រដំឡើងរថយន្តចំនួន៩ ក្នុងនោះនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន៦ និងនៅខាងក្រៅ ចំនួន៣ ខណៈនាពេលខាងមុខកម្ពុជា នឹងនាំចេញរថយន្ត ដែលផលិតនៅកម្ពុជាព្រមទាំងមានការបិទស្លាក យីហោ« Made in Cambodia»ផងដែរ។
យ៉ាងណាក៏ដោយសម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានស្នើដល់ម្ចាស់ក្រុមហ៊ុនលក់ឡាន ហើយបានធ្វើការផ្គុំនៅកម្ពុជាគប្បីលក់នូវតម្លៃឲ្យបានថោកជាងឡាននាំចេញពីក្រៅប្រទេសផងដែរ ខណៈក្រសួង-ស្ថាប័នរបស់រដ្ឋនឹងមិនបញ្ជាទិញពីខាងក្រៅនោះទេ ប្រសិនបើក្រុមហ៊ុនបង្គុំ ក្នុងស្រុកលក់នូវតម្លៃសមរម្យនោះ៕អត្ថបទបាន ចក់










-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា