ព័ត៌មាន
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមេសាឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យ អនុម័ត លើរបៀបវារៈចំនួន២៥។
នៅក្នុងរបៀបវារៈទី១ កិច្ចប្រជុំបានពិនិត្យសំណើសុំជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញចំនួន១រូប ជំនួសឯកឧត្តម យក់ ង៉ុយ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលត្រូវចប់អាណត្តិ។ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានប្រគល់ភារកិច្ចនេះ ជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាសជ្រើសរើសឥស្សរជនដែលមានលក្ខណៈសម្បត្តិសមស្រប ហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការចិន្រ្តៃយ៍រដ្ឋសភាវិញ។
របៀបវារៈក្រៅពីនេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានប្រគល់ភារកិច្ចជូនគណៈកម្មការជំនាញរដ្ឋសភា ពិនិត្យសិក្សា សេចក្តីព្រាងច្បាប់ចំនួន២៤ ដែលស្នើឡើងដោយរាជរដ្ឋាភិបាល។ ក្រោយការពិនិត្យសិក្សាចប់សព្វគ្រប់ គណៈកម្មការជំនាញរដ្ឋសភានឹងត្រូវធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍វិញ។ សេចក្តីព្រាងច្បាប់ទំាង២៤នោះ រួមមាន៖
១-សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន បានយ៉ាន អេនើជី ឯ.ក សម្រាប់គម្រោងវិនិយោគ ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព៣០០មេហ្កាវ៉ាត់ នៅខេត្តកំពង់ឆ្នាំង។
២-សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន វ សាន់ ស៊ី.អេ.ភី យូណាយធីត អ៊ិនវេសម៉ិន ឯ.ក សម្រាប់គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០០មេហ្កាវ៉ាត់ នៅខេត្តបាត់ដំបង។
៣-សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ផល ប៊ូ ដត ឌីវេឡុបម៉ិន ឯ.ក សម្រាប់គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១២០មេហ្គាវ៉ាត់ នៅខេត្តព្រៃវែង។
៤-សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន អេនើវើស ឯ.ក សម្រាប់គម្រោងវិនិយោគស្ថានីយ ផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព៣៥០មេហ្គាវ៉ាត់ នៅខេត្តពោធិ៍សាត់។
៥-សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន វីស៊ីលាន មិរ៉ាយ ឯ.ក សម្រាប់គម្រោងវិនិយោគស្ថានីយ ផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០០មេហ្កាវ៉ាត់ នៅខេត្តពោធិ៍សាត់។
៦-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន សិនកែ ភីវី អ៊ុនវេសម៉ិន ឯ.ក សម្រាប់គម្រោងវិនិយោគ ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០០មេហ្គាវ៉ាត់ នៅខេត្តព្រះសីហនុ។
៧-សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន តាំង ឡៃស៊ី ស៊ីមផត អិចផត សម្រាប់គម្រោងវិនិយោគ ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព៣០មេហ្កាវ៉ាត់ នៅខេត្តពោធិ៍សាត់។
៨-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (ផៅវ័រ ខូ អិលធីឌី) សម្រាប់គម្រោង វិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព២០០មេហ្កាវ៉ាត់ នៅខេត្តស្ទឹងត្រែង។
៩-សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឆេមពាន គ្រុប ឯ.ភ សម្រាប់គម្រោងវិនិយោគស្ថានីយ ផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព៥០មេហ្គាវ៉ាត់ នៅខេត្តពោធិ៍សាត់។
១០-សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ប៊ីលហ្គេត ខនស្ត្រាក់សិន ឯ.ក សម្រាប់គម្រោងវិនិយោគ ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព៣៥០មេហ្កាវ៉ាត់ នៅខេត្តពោធិ៍សាត់។
១១-សេចក្ដីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ច័ន្ទ និមល ឌីវេឡុបម៉ិន ឯ.ក សម្រាប់គម្រោងវិនិយោគ ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១៥០មេហ្គាវ៉ាត់ នៅខេត្តកំពង់ចាម។
១២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ម៉ឌីនីធី ហូលឌីង សម្រាប់គម្រោងវិនិយោគស្ថានីយ ផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០០មេហ្កាវ៉ាត់ នៅខេត្តកំពង់ឆ្នាំង។
១៣-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន អេច ខេ អូអេស៊ីស ផោវរំ អេនើជី ឌីវេឡុបម៉ិន ឯ.ក សម្រាប់គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលខ្យល់ អានុភាព១៥០មេហ្កាវ៉ាត់ នៅខេត្តមណ្ឌលគិរី។
១៤-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្ពៃថោក ខូ អិលធីឌី សម្រាប់គម្រោងវិនិយោគស្ថានីយ ផលិតអគ្គិសនី ដើរដោយថាមពលខ្យល់ អានុភាព១៥០មេហ្កាវ៉ាត់ នៅខេត្តមណ្ឌលគិរី។
១៥-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឥណ្ឌូឆាយណា វីន ផៅវ៍រ ឯ.ក សម្រាប់គម្រោងវិនិយោគ ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលខ្យល់ អានុភាព១៥០មេហ្កាវ៉ាត់ នៅខេត្តមណ្ឌលគិរី។
១៦-សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន លីឌីរ វីន អេនើជី (ខេមបូឌា) ឯ.ក សម្រាប់គម្រោង វិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលខ្យល់ អានុភាព១៥០មេហ្គាវ៉ាត់ នៅខេត្តមណ្ឌលគិរី។
១៧-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន គោព្រៃ វីនហ្វាម ឯ.ក សម្រាប់គម្រោងវិនិយោគសា្ថនីយ ផលិតអគ្គិសនី ដើរដោយថាមពលខ្យល់ អានុភាព១៥០មេហ្គាវ៉ាត់ នៅខេត្តមណ្ឌលគិរី។
១៨-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន បេជីង ហ្វេងហ្គ័ង អ៊ិនហ្វីនីត វីន អេនើជី ឯ.ក សម្រាប់ គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលខ្យល់ អានុភាព១៥០មេហ្កាវ៉ាត់ នៅខេត្តមណ្ឌលគិរី។
១៩-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន អេសភីអេចភី (ខេមបូឌា) ឯ.ក សម្រាប់គម្រោង វិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលជីវម៉ាស អានុភាព៥០មេហ្កាវ៉ាត់ និងស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព៤០មេហ្គាវ៉ាត់ ផ្គួបគ្នា នៅខេត្តកំពង់ស្ពឺ។
២០-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន បុទុម សាគរ អេស៊ីជី ឯ.ក សម្រាប់គម្រោងវិនិយោគ ស្ថានីយផលិតអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ អានុភាព៩០០មេហ្កាវ៉ាត់ នៅខេត្តកោះកុង។
២១-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន អេនីសួ ឯ.ក សម្រាប់គម្រោងវិនិយោគវារីអគ្គិសនី ព្រែកល្អាង១និង២ អានុភាព១១០មេហ្កាវ៉ាត់ នៅខេត្តរតនគិរី។
២២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្ពៃថោក ខូ អិលធីឌី សម្រាប់គម្រោងវិនិយោគស្ថានីយ ប្រព័ន្ធអាគុយស្តុកទុកថាមពល អានុភាព២០០មេហ្គាវ៉ាត់ នៅខេត្តពោធិ៍សាត់ និងអានុភាព៣០០មេហ្គាវ៉ាត់ នៅខេត្ត កំពង់ឆ្នាំង។
២៣-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថោក ខូ អិលធីឌី សម្រាប់គម្រោងវិនិយោគស្ថានីយ ប្រព័ន្ធអាគុយស្តុកទុកថាមពល អានុភាព៥០០មេហ្កាវ៉ាត់ នៅខេត្តពោធិ៍សាត់។ និង
២៤-ការពិនិត្យសំណើសុំពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឆាយណា ណេសិនណល ហេវី ម៉ាស៊ីនើរី ខបភើរេសិន សម្រាប់គម្រោងវិនិយោគស្ថានីយវារីអគ្គិសនីបូមទឹកស្តុកទុក អានុភាព១ ០០០មេហ្កាវ៉ាត់ នៅខេត្តកោះកុង៕
-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន7 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន2 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន3 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ