ព័ត៌មាន
Leeds United និង Burnley ធានាបានកៅអីត្រឡប់មកកាន់ Premier League វិញរដូវកាលក្រោយ
ក្លិបបាល់ទាត់ Leeds United និង Burnley ធានាបានកៅអីរៀងខ្លួនឡើងមកកាន់ក្របខណ្ឌកំពូលរបស់អង់គ្លេស Premier League រដូវកាលក្រោយ បន្ទាប់ពីជ័យជំនះរៀងខ្លួននៅសប្តាហ៍ទី ៤៤ នៃក្របខណ្ឌទីពីរអង់គ្លេស League Championship។
Leeds បានយកឈ្នះ Stoke City ចាស់ដៃ ៦-០ ខណៈដែល Burnley យកឈ្នះ Sheffield United ២-១។
ក្រុមទាំងពីរ Leeds និង Burnley មាន ៩៤ ពិន្ទុស្មើគ្នា ដាច់ក្រុមលេខបី Sheffield United ៨ ពិន្ទុខណៈនៅសល់ពីរប្រកួតទៀតប៉ុណ្ណោះចប់រដូវកាល។
Leeds បានខកចិត្តកាលពីរដូវកាលមុនម្តងរួចមកហើយ ក្រោយបានបញ្ចប់រដូវកាលនៅចំណាត់ថ្នាក់លេខបីទោះបីមានដល់ ៩០ ពិន្ទុ មុនពេលចាញ់ Southampton នៅវគ្គ Play-Off ផ្តាច់ព្រ័ត្រនៅ Wembley។
ងាកមក Burnley មានរដូវកាលដ៏អស្ចារ្យរបស់ខ្លួនផងដែរ ក្រោយមិនចាញ់សោះ ៣១ ប្រកួតចុងក្រោយក្រោមការដឹកនាំរបស់អ្នកចាត់ការ Scott Parker។
ក្រុមទាំងពីរ Leeds និង Burnley ក្រៅពីមានកៅអីនៅ Premier League រដូវកាលក្រោយ ពួកគេត្រូវការឈ្នះរៀងខ្លួនពីរប្រកួតចុងក្រោយដើម្បីដណ្តើមជើងឯក។
ពីរប្រកួតចុងក្រោយ Leeds ត្រូវជួបជាមួយ Bristol City និង Plymouth ខណៈដែល Burnley ត្រូវជួប QPR និង Millwall។
ចំណែកបួនក្រុមដែលត្រូវលេងវគ្គ Play-Off មានពីរក្រុមធានាកៅអី Play-Off រួមមាន Sheffield United និង Sunderland ខណៈពីរក្រុមទៀតមិនទាន់ប្រាកដនៅឡើយដោយសារពិន្ទុប្រកៀកគ្នារួមមាន Bristol City, Coventry City, Middlesbrough, Millwall និង Blackburn Rovers៕ អត្ថបទ៖នាង សុភាវុធ


-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា