ព័ត៌មាន
Jelena Ostapenko ឈ្នះកីឡាការិនីលេខមួយពិភពលោក Aryna Sabalenka គ្រងជើងឯក Stuttgart Open
កីឡាការិនីវាយកូនបាល់សញ្ជាតិឡេតូនី Jelena Ostapenko បានយកឈ្នះកីឡាការិនីលេខមួយពិភពលោក Aryna Sabalenka គួរឱ្យភ្ញាក់ផ្អើលនៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីគ្រងជើងឯក Stuttgart Open នៅអាល្លឺម៉ង់។

Ostapenko ដែលមិនដែលឈ្នះសោះបីប្រកួតកន្លងមកនៅពេលជួប Sabalenka ហាក់មិនមានការលំបាកក្នុងជំនួបលើកទីបួន តាមរយៈជ័យជំនះពីរសិតផ្ទួនៗ ៦-៤ និង ៦-១។
ចាញ់ឈ្នះនៅសិតដំបូងដោយពិន្ទុ Breakpoint មួយលើក តែសិតទីពី Sabalenka មានកំហុសច្រើន។
មុនឡើងមកវគ្គផ្តាច់ព្រ័ត្រនេះ កីឡាការិនីវ័យ ២៧ ឆ្នាំ Jelena Ostapenko បានយកឈ្នះកីឡាការិនីលេខពីរពិភពលោក Iga Swiatek ផងដែរនៅវគ្គ ៨ នាក់ចុងក្រោយ។
នេះជាជើងឯកទី ៩ ក្នុងអាជីពរបស់ Ostapenko និងជាជើងឯកដំបូងនៅលើទីលានដីក្រហម តាំងពីឈ្នះជើងឯក Grand Slam, French Open ចុងក្រោយនៅឆ្នាំ ២០១៧។
ចំណែកឯ Aryna Sabalenka នេះជាការឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រ Stuttgart Open នេះលើកទីបួន តែសុទ្ធតែបរាជ័យ ពោលគឺចាញ់ Ashleigh Barty នៅឆ្នាំ ២០២១ និងចាញ់ Iga Swiatek ពីរលើកនៅឆ្នាំ ២០២២ និង ២០២៣៕អត្ថបទ៖នាង សុភាវុធ



-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា