ព័ត៌មាន
កាកបាទក្រហមកម្ពុជា ផ្តល់ស្បៀង សម្ភារ និងថវិកាជូនសាខាខេត្តព្រះវិហារ ដើម្បីឆ្លើយតបដល់គ្រោះមហន្តរាយ
ភ្នំពេញ ៖ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បាននាំយកស្បៀង សម្ភារៈ ចំនួន ៥០០គ្រួសារ និងថវិកា ៥០លានរៀល ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ។ ពិធីនេះរៀបចំឡើងនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ។
ក្នុងឱកាសនោះឯកឧត្តម យូ ឡាណា បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះថ្នាក់ដឹកនាំ និងក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងកោតសរសើរ ពីការលះបង់ទាំងកម្លាំងកាយនិងកម្លាំងចិត្តក្នុងការផ្តល់សេវាមនុស្សធម៌ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុត បានឆាប់រហ័សនិងទាន់ពេលវេលា។ ឯកឧត្តមបានបន្តថា “បច្ចុប្បន្ននេះ ពិភពលោករួមទាំងកម្ពុជា កំពុងប្រឈមនឹងវិបត្តិអាកាសធាតុ រួមមាន ការប្រែប្រួលអាកាសធាតុ និងការបំពុលបរិស្ថាន។ នៅក្នុងត្រីមាសទី១ នេះ ប្រទេសកម្ពុជាបានទទួលរងឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុង និងស្ថានភាពភ្លៀងកក់ខែ បានធ្វើឱ្យប៉ះពាល់ជិត ២០ខេត្ត និង លំនៅដ្ឋានប្រជាជនជាង ២.៥០០ខ្នង ហើយក្រៅពីនេះ បញ្ហាខ្យល់ពុល មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន កាកបាទក្រហមកម្ពុជា ទាំងនៅទីស្នាក់ការកណ្តាល និងសាខា កក្រក ទាំង២៥ រាជធានី ខេត្ត បានធ្វើការឆ្លើយតបយ៉ាងសកម្ម ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយ វិបត្តិភ័យ នានា នៅទូទាំងប្រទេស។ ជាក់ស្តែងនៅថ្ងៃនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានសម្រេចផ្តល់ស្បៀង សម្ភារសម្រាប់៥០០គ្រួសារ និងថវិកា ៥០លានរៀល ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ដើម្បីត្រៀមបង្ការពេលមានគ្រោះមហន្តរាយនៅក្នុងរដូវវស្សាខាងមុខនេះ ហើយថ្ងៃស្អែក ក្រុមការងារកាកបាទក្រហមកម្ពុជា ទាំងទីស្នាក់ការកណ្តាលនិងសាខា និងចុះសួរសុខទុក្ខ ផ្តល់អំណោយមនុស្សធម៌ចំនួន១០០គ្រួសារនៅស្រុកជាំក្សាន្តផងដែរ”។
លោកជំទាវ ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ តំណាងប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដោយមិននរណាម្នាក់ចោលឡើយ។ ជាក់ស្តែងនៅថ្ងៃនេះ សម្តេច បានផ្តល់ស្បៀងនិងថវិកាសម្រាប់ត្រៀមជួយដល់បងប្អូនរងគ្រោះនិងងាយរងគ្រោះបំផុតនៅក្នុងរដូវវស្សាខាងមុខនេះ និងសូមបួងសួងដល់វត្ថុស័ក្កសិទ្ធិក្នុងលោក និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ជន្មាយុយឺនយូរ ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តបេសកកម្មដ៏ឧត្ដុង្គឧត្ដមដឹកនាំស្ថាប័នកាកបាទក្រហមកម្ពុជា និងរួមចំណែកអភិវឌ្ឍមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន សម្បូរសប្បាយជានិច្ចនិរន្តរ៍៕
អត្ថបទ៖ សំ ងីម






-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន7 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន2 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន3 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ