ព័ត៌មាន
សកម្មភាពដឹកជញ្ជូននៅដើមឆ្នាំនេះ កំពុងមមាញឹក ស្របពេលសេដ្ឋកិច្ចក្នុងស្រុកបានដំណើរការល្អ
វិស័យដឹកជញ្ជូននៅកម្ពុជា កំពុងមានភាពមមាញញឹក ទាំងការដឹកជញ្ជូនទំនិញក្នុងស្រុក និងការដឹកជញ្ជូនបម្រើទីផ្សារនាំចេញ ស្របពេលដែលសកម្មភាពនៃការធ្វើអាជីវកម្ម ពាណិជ្ជកម្ម និងសេដ្ឋកិច្ចក្នុងស្រុកកំពុងដំណើរការល្អប្រសើរ។

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីវឌ្ឍនភាពសេវាកម្មដឹកជញ្ជូនក្នុងពេលបច្ចុប្បន្ន នេះថា រាជរដ្ឋាភិបាលនៅក្នុងនីតិកាលទី ៧ នៃរដ្ឋសភា បាននិងកំពុងជំរុញកសាង ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត កាន់តែរឹងមាំ គាំទ្រដល់ការដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការគាំទ្រដល់ភាពប្រកួតប្រជែងរបស់ កម្ពុជា ក្នុងនោះសម្រាប់វិស័យដឹកជញ្ជូន នៅក្នុងឆ្នាំ២០២៤ កន្លងមកនេះ ឃើញថា មានភាពមមាញឹកខ្លាំង ជាពិសេសការដឹកជញ្ជូន ទំនិញផ្លូវទឹក និងផ្លូវគោក។
លោក បន្តថា ចំណែកនៅក្នុងរយៈពេលជាង ៣ខែ ដើមឆ្នាំ២០២៥ នេះវិញ សកម្មភាពអាជីវកម្ម ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ក្នុងស្រុកបាននិងកំពុងដំណើរល្អ និងស្របពេលប្រទេសដែលជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា ក៏កំពុងមានភាពល្អប្រសើរឡើងវិញ គាំទ្រដល់ការដោះដូរពាណិជ្ជកម្ម ដែលសកម្មភាពទាំងនេះ បានធ្វើឱ្យចលនាដឹកជញ្ជូនកំពុងមានភាពរស់រវើកជាងមុន។ លោកលើក ឡើងបន្ថែមថា ប្រសិនវិស័យដឹកជញ្ជូនបានដំណើរល្អ វាគឺជាផ្នែកមួយ នៃការចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលរំពឹងថា វិស័យសេវាកម្មនៅកម្ពុជា នឹងបន្តនិន្នាការកើនឡើងល្អក្នុងកំណើន ៥,៦ ភាគរយ ដោយសារការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងសេវាកម្ម ទេសចរណ៍ ក៏ដូចជាអនុវិស័យដឹកជញ្ជូន និងស្តុក ក៏ត្រូវបានរំពឹងមានកំណើនរឹងមាំ ដោយមានសកម្មភាពដឹកជញ្ជូនកាន់តែ មមាញឹក។ ទន្ទឹមនឹងនេះការដាក់ចេញនូវចក្ខុវិស័យ ក្នុងការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ជូនរួមមាន៖ ផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោក តាមរយៈ នៃការដាក់ចេញផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីការដឹកជញ្ជូនអន្តរមធ្យោបាយនិងភស្តុភាកម្មកម្ពុជា ២០២៣-២០៣៣ បានដើរតួយ៉ាងសំខាន់លើការជំរុញនៃកំណើនអនុវិស័យនេះ៕អត្ថបទ៖ សុន រ៉ាឌី,
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន5 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ