ព័ត៌មាន
ធនាគារជាតិកំពុងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់សងប្រាក់ ដើម្បីសម្រួលដល់អតិថិជន
ធនាគារជាតិនៃកម្ពុជា កំពុងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់សងប្រាក់ ដើម្បីសម្រួលដល់អតិថិជន និងសមាជិក លើការធ្វើប្រតិបត្តិការផ្ទេរប្រាក់ ដែលនិងបន្តចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការទូទាត់ទំនិញ និងសេវាបានយ៉ាងងាយស្រួយ រហ័ស និង មានប្រសិទ្ធភាព។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលា ស្តីពីការលើកកម្ពស់ចំណេះ ដឹងផ្នែកហិរញ្ញវត្ថុ និងសហគ្រិនភាពដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នេះថា ជុំវិញការទូទាត់នេះ ធនា- គារជាតិនៃកម្ពុជា បានដាក់ឱ្យដំណើរការគម្រោងទូទាត់ឆ្លងដែនទៅកាន់បណ្តាប្រទេសមួយចំនួនដូចជា៖ ប្រទេសថៃ ឡាវ ម៉ាឡេស៊ី វៀតណាម ចិន និងបណ្ដាប្រទេសមួយចំនួនទៀត ដោយបានគាំទ្រដល់វិស័យទេសចរណ៍ ពាណិជ្ជកម្ម ដែលអនុញ្ញាតឱ្យអ្នកប្រកប មុខរបរក្រៅប្រព័ន្ធ ទទួលបានផលប្រយោជន៍ តាមរយៈការទូទាត់ទំនិញ និងសេវាដោយប្រើខេអេចឃ្យូរកូតផងដែរ។
ការអភិវឌ្ឍប្រព័ន្ធទូទាត់នេះ បានចូលរួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងសម្រួលដល់ប្រតិបត្តិការទូទាត់សម្រាប់ សហគ្រាស-អាជីវកម្ម ឱ្យកាន់តែមានប្រសិទ្ធភាព និងកាត់បន្ថយចំណាយ ស្របតាមយុទ្ធសាស្ត្រជាតិស្ដីពី បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ ២០១៩-២០២៥ និងគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជថលរបស់រាជរដ្ឋាភិបាលឆ្នាំ២០២១-២០៣៥។
លោកជំទាវបណ្ឌិត បន្តថា ទាក់ទិនការទូទាត់នេះដែរ ធនាគារជាតិនៃកម្ពុជា បានអភិវឌ្ឍ និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធទូទាត់សងប្រាក់ ដើម្បីសម្រួលដល់អតិថិជន និងសមាជិកក្នុងការធ្វើប្រតិបត្តិការផ្ទេរប្រាក់ និងទូទាត់ប្រាក់អន្តរគ្រឹះស្ថាន ក៏ដូច ជាតាមកម្មវិធីធនាគារចល័ត ឬទូរស័ព្ទចល័តរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលបន្តចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការទូទាត់ទំនិញនិងសេវាបានយ៉ាងងាយស្រួយ រហ័ស និងប្រសិទ្ធភាព។
លោកជំទាវបណ្ឌិត ជា សិរី បញ្ជាក់ថា ប្រព័ន្ធទូទាត់សងប្រាក់នាពេលបច្ចុប្បន្ននេះ ត្រូវបានតភា្ជប់ជាមួយប្រព័ន្ធទូទាត់អន្តរជាតិ ដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជាអាចទូទាត់ និងផ្ទេរប្រាក់ឆ្លងដែនបាន ជាពិសេសពលករ និងអ្នកប្រកបអាជីវកម្មក្រៅ ប្រទេសជាដើម៕ អត្ថបទ៖ សុន រ៉ាឌី




-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា