ព័ត៌មាន
ប្រមុខការពារជាតិកម្ពុជាស្នើបារាំងបញ្ជូនគ្រូយោធាចារ្យមកបណ្តុះបណ្តាលយោធិនកម្ពុជានៅសាកលវិទ្យាល័យការពារជាតិ
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានស្នើដល់ភាគីបារាំងបញ្ជូនគ្រូយោធាចារ្យរបស់ខ្លួនមកធ្វើការបណ្តុះបណ្តាលដល់យោធិនកម្ពុជា នៅវិទ្យាស្ថានសុខាភិបាល សាកលវិទ្យាល័យការពារជាតិ និងសាលាទាហានសកម្មត្មាតពង ខណៈនាយទាហានដែលទទួលបានការបណ្តុះបណ្តាលពីប្រទេសបារាំងគឺសុទ្ធតែមានសារៈសំខាន់។

ក្នុងឱកាសជំនួបពិភាក្សាជាមួយលោក JACQUES PELLET ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ នៅទីស្តីការក្រសួងការ ពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា ការបណ្ដុះបណ្ដាលវគ្គសិក្សាស្តីពីសង្គ្រាម ដែលបារាំងបានផ្ដល់ឲ្យគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់យោធិនកម្ពុជា ជាពិសេសសិក្ខាកាមជំនាន់ថ្មី ដែលបារាំងបានផ្ដល់ឱ្យ ដូចជាវគ្គបញ្ជាការសេនាធិការ វគ្គមេបញ្ជាការកងវីរៈសេនាតូច កងអនុសេនាធំ កងវិស្វកម្ម និងជំនាញជាច្រើនទៀតជាដើម។

នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានរំលឹកផងដែរថា កិច្ចសហប្រតិបត្តិការលើវិស័យយោធារវាងកម្ពុជា និងបារាំង ដែលមានស្រាប់នឹងបន្តពង្រឹងបន្ថែមទៀត ខណៈការសិក្សានៅប្រទេសបារាំង ពិតជាមានសារៈសំខាន់ ហើយបើប្រសិនមានការពង្រីកនៅចំនួនយោធិន និងវគ្គលើការបណ្ដុះបណ្ដាលធនធានមនុស្សដល់យោធាកម្ពុជាកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ។ ឯកឧត្តមប្រមុខការពារជាតិកម្ពុជា បានបញ្ជាក់ថា«កម្ពុជា និងបារាំងមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាជាយូរលង់ណាស់មកហើយ ហើយបានបង្កើតជាប្រវត្តិសាស្ត្រជាបន្តបន្ទាប់រវាងប្រជាជននិងប្រជាជន និងរវាងកងទ័ពទាំងពីរផងដែរ»។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ ឯកអគ្គរដ្ឋទូតបារាំង បានលើកឡើងថា លោកទើបបានទទួលទានអាហារជាមួយអតីតនិស្សិតកម្ពុជា ដែលបានបំពេញកម្មសិក្សានៅប្រទេសបារាំងក្នុងអំឡុងឆ្នាំ ១៩៩៦ដល់ឆ្នាំ ២០២៣ ហើយមាននាយទាហានកម្ពុជាប្រមាណ ៤០០នាក់ នៅក្នុងអំឡុង ៣០ ឆ្នាំមកនេះ បានទទួលការបណ្ដុះបណ្ដាលនៅប្រទេសបារាំង។ លោកឯកអគ្គរដ្ឋទូតបានលើកឡើងថា នៅឆ្នាំ ២០២៦ ខាងមុខនេះនៅកម្ពុជា និងមានការប្រារព្ធខួបលើកទី៨០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការរវាងបារាំង និងកម្ពុជាដែលកិច្ចសហប្រតិបត្តិការនេះបានចាប់ផ្ដើមតាំងពីឆ្នាំ ១៩៤៦មកនោះ។

ដោយឡែក នៅក្នុងឆ្នាំ២០២៦នាពេលខាងមុខនេះដែរ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ដោយកិច្ចប្រជុំនេះនិងមានការអញ្ជើញចូលរួមពីប្រធានាធិបតីបារាំង ឯកឧត្តមម៉ាណូអែល ម៉ាក្រុង, ដោយលោកទូតយល់ឃើញថា នៅពេលនោះកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ(កម្ពុជា និងបារាំង) នឹងលើកឡើងដល់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ហើយវិស័យយោធារវាងបារាំងនិងកម្ពុជាពិតជាមានសារៈសំខាន់នាពេលនោះផងដែរ។
នៅក្នុងឱកាសនោះដែរនាឧត្តមសេនីយ៍ទៀ សីហា និងឯកអគ្គរដ្ឋទូតបារាំង ក៏បានពិភាក្សាផ្លាស់ប្ដូរទស្សនៈពីគ្នាទៅវិញទៅមកផងដែរ អំពីការរៀបចំចងក្រងសៀវភៅសការពារជាតិ រួមទាំងបញ្ហាសន្តិសុខជម្លោះសង្គ្រាម វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលបាននិងកំពុងគំរាមកំហែងនៅក្នុងតំបន់និងសាកលលោកនាពេលបច្ចុប្បន្ននេះផងដែរ៕ អត្ថបទ៖ បាន ចក់

-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន7 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន2 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន3 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ