ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី៖ យុទ្ធសាស្រ្ដពីការអភិវឌ្ឍសេវាអេទ្បិចត្រូនិកសម្រាប់ធុរកិច្ច ជាការកែលម្អរដ្ឋបាលសាធាធារណៈឱ្យកាន់តែប្រសើរ
រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ចាត់ទុកការដាក់ចេញនូវយុទ្ធសាស្រ្ដ ស្ដីពីការអភិវឌ្ឍសេវាអេទ្បិចត្រូនិកសម្រាប់ធុរកិច្ច គឺជា ចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកែលម្អរដ្ឋបាលសាធាធារណៈកម្ពុជា ឱ្យកាន់តែមានភាពទំនើប សមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និង ស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាជន និងអ្នកធ្វើធុរកិច្ច។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ លើកឡើងនៅក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជា ផ្លូវការនូវ «យុទ្ធសាស្រ្ដស្ដីពីការអភិវឌ្ឍសេវាអេទ្បិចត្រូនិកសម្រាប់ធុរកិច្ចឆ្នាំ២០២៥-២០២៨» នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នេះថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានកំពុងយកចិត្តទុកដាក់ខ្ពស់លើការកែទម្រង់គ្រប់វិស័យ តាមរយៈការដាក់ចេញនូវ វិធានការគន្លឹះសំខាន់ៗ ទៅតាមវិស័យអាទិភាព និងរៀបចំនូវយន្តការអនុវត្ត ដើម្បីសោះស្រាយបញ្ហាប្រឈម និងការធានានូវប្រសិទ្ធ ភាព ស័ក្កសិទ្ធភាព និងការឆ្លើយតបទាន់ពេលវេលា ទៅនិងគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងបន្តថា ជាក់ស្តែងនៅក្នុងយុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១ ក្នុងបញ្ចាកោណ ទី៥ បានរំលេចអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីលថល ដោយផ្តោតទៅលើមុំសំខាន់ចំនួន៥គឺ៖ ទី១. ការកសាងរដ្ឋបាល ឌីជីថល និងពលរដ្ឋឌីជីលថល, ទី២. ការអភិវឌ្ឍន៍សេដ្ឋកិច្ចជីឌីថល ធុរកិច្ចឌីជីថល ពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ ប្រព័ន្ធអេឡិច ត្រូនិច និងប្រព័ន្ធនវានុវត្តន៍ឌីជីថល, ទី៣. ការកសាង និងអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធឌីជីថល, ទី៤. ការកសាងភាពជឿទុកចិត្តលើ ប្រព័ន្ធឌីជីលថល និងទី៥. គឺការអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យា និងហិរញ្ញវត្ថុ។

ឯកឧត្តម ហ៊ុន ម៉ានី បន្តទៀតថា ចំណែកការដាក់ចេញនូវយុទ្ធសាស្រ្ដស្ដីពីការអភិវឌ្ឍសេវាអេទ្បិចត្រូនិកសម្រាប់ធុរកិច្ច ឆ្នាំ២០២៥-២០២៨ គឺជាចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកែលម្អរដ្ឋបាលសាធាធារណៈកម្ពុជាឱ្យកាន់តែមានភាពទំនើប ដើម្បី បម្រើផលប្រយោជន៍ជូនប្រជាជន និងអ្នកធ្វើធុរកិច្ចគ្រប់រូប តាមរយៈការកែលម្អសេវា ពីរបៀបនៃការអនុវត្តតាមបែបប្រពៃណី ទៅជា ការអនុវត្តតាមបែបអេឡិចត្រូនិច្ច។ ក្នុងន័យនេះ ក្រសួងមុខងារសាធារណៈ និងគណៈកម្មាធិការកែលម្អទម្រង់រដ្ឋបាលសាធារណៈ នឹងចូលរួមសហការ គាំទ្រ និងការជំរុញអនុវត្តយុទ្ធសាស្រ្តស្តីពីការអភិវឌ្ឍសេវាអេទ្បិចត្រូនិកសម្រាប់ធុរកិច្ចសម្រាប់ឆ្នាំ២០២៥-២០២៨ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីជំរុញនីតិវិធី និងការផ្តល់សេវា កាន់តែមានភាពប្រសើរឡើង នៅក្នុងរដ្ឋបាលសាធារណៈកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី


-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា