ព័ត៌មាន
ក្រុមការងារបើកកិច្ចប្រជុំស្ដីពីការបង្ការប្រយុទ្ធទប់ស្កាត់ និងការបញ្ចប់ការរីករាលដាលចម្លងមេរោគអេដស៍នៅកម្ពុជា
នៅព្រឹកថ្ងៃទី២៤ ខែមេសានេះ ក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី៤ ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំ ក្រោមប្រធានបទ «ការបង្ការប្រយុទ្ធទប់ស្កាត់ និងការបញ្ចប់ការរីករាលដាលចម្លងមេរោគអេដស៍នៅកម្ពុជា»។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា ក្រុមប្រឹក្សាបច្ចេកទេស នៃគណៈកម្មាធិការប្រយុទ្ធជំងឺអេដស៍ក្រសួង ស្ថាប័ន និងរាជធានី ខេត្ត តាមរយៈចូលរួមដោយផ្ទាល់និងតាមប្រព័ន្ធនិម្មិតសរុបចំនួន៧៤រូប, នៅអាជ្ញាធរប្រយុទ្ធនឹងជំងឺអេដស៍ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងនូវមតិស្វាគមន៍ដល់អង្គប្រជុំ ដោយបានពាំនាំនូវការកោតសរសើរ និងជូនពរឆ្នាំថ្មីពីសំណាក់ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដល់ក្រុមការងារ នៃគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន រាជធានី ខេត្ត ដែលបានប្រឹងប្រែងចូលរួមក្នុងការអនុវត្តការឆ្លើយតបនឹងមេរោគអេដស៍កន្លងមក ដែលបង្កឱ្យអត្រាប្រេវ៉ាឡង់មេរោគអេដស៍នៅកម្ពុជា។ ឯកឧត្តមថ្លែងថា ទត្រាប្រវ៉ាឡង់មេរោគអេដស៍នៅកម្ពុជាបានធ្លាក់ចុះជាបន្តបន្ទាប់មកនៅត្រឹមតែ ០,៥ % នៅឆ្នាំ២០២៣ និងឈានទៅលុបបំបាត់អេដស៍ ដែលជាបញ្ហាសុខភាពសាធារណៈនៅកម្ពុជា នាពេលខាងមុននេះ ដោយសម្រេចបានគោលនយោបាយជាតិ៖ ១)កាត់បន្ថយការចម្លងថ្មីតិចជាង ១នាក់ក្នុងមួយថ្ងៃ ឬប្រមាណជាង២០០នាក់ក្នុងមួយឆ្នាំ ២) កាត់បន្ថយការស្លាប់ដោយសារមេរោគអេដស៍ឱ្យនៅក្រោម ២០០នាក់ក្នុងមួយឆ្នាំ និង៣) លុបបំបាត់ការមាក់ងាយ និងរើសអើង។
ឯកឧត្តមបណ្ឌិត បានរំលឹកថា អ្នកផ្ទុកមេរោគអេដស៍លើកដំបូងត្រូវបានរកឃើញនៅកម្ពុជា នៅឆ្នាំ១៩៩១ និងអ្នកជំងឺអេដស៍នៅឆ្នាំ១៩៩៣។ ដោយមានចក្ខុវិស័យ គោលនយោបាយច្បាស់លាស់ប្រាកដប្រជា និងយុទ្ធសាស្ត្រអន្តរាគមន៍ដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល រួមជាមួយឆន្ទៈមោះមុតចូលរួមទាំងអស់គ្នា ករណីឆ្លងថ្មីបានថយចុះជាបន្តបន្ទាប់ពី១៩.០០០នាក់នៅឆ្នាំ២០០២ មកនៅត្រឹមតែ ១ ២០០ នៅឆ្នាំ២០២៣ និងករណីស្លាប់ដោយសារជំងឺអេដស៍មានការធ្លាក់ចុះពី១៨.០០០ នៅឆ្នាំ២០០២ មកនៅប្រមាណ១ ១០០ ក្នុងឆ្នាំ២០២៣ ឯអត្រាប្រេវ៉ាឡង់ជំងឺអេដស៍ធ្លាក់ពី ២,៦% នៅឆ្នាំ២០០២ មកត្រឹម ០,៥% ក្នុងឆ្នាំ២០២៣។
ក្រោយកិច្ចពិភាក្សា និងផ្លាស់ប្តូរនៅបទពិសោធន៍នៃការឆ្លើយតបនឹងមេរោគអេដស៍ដ៏ផុសផុលរួចមក ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ បានអំពាវនាវដល់ក្រុមការងារទាំងអស់ បន្តប្រឹងប្រែងអនុវត្តការឆ្លើយតបមេរោគអេដស៍និងជំងឺអេដស៍ដើម្បីសម្រេចបាននូវកម្មវត្ថុនៃគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជារបស់រាជរដ្ឋាភិបាល។ សមាជិក សមាជិកាក្រុមប្រឹក្សាបច្ចេកទេសទាំងអស់បន្តការប្រឹងប្រែងរួមគ្នាប្រកបដោយនវានុវត្តន៍ក្នុងបង្ការការឆ្លងថ្មីនៃមេរោគអេដស៍ជាពិសេសក្នុងចំណោមយុវវ័យ៕ អត្ថបទ រដ្ឋា








-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា