ព័ត៌មាន
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បង្កើតឡើងដោយបញ្ចៀសការត្រួតជាន់តួនាទីគ្នាជាមួយក្រសួង ស្ថាប័នដទៃ
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជាស្ថាប័នថ្មីដែលត្រូវបានបង្កើតឡើង និងមានការវិភាគមុខងារមុនពេលទទួលបានការឯកភាពពីរាជរដ្ឋាភិបាល លើអនុក្រឹត្យស្តីពី«ការរៀបចំនិងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋាន»។ ការវិភាគមុខងារក្នុងដំណាក់កាលដំបូងនេះ គឺធ្វើឡើងដើម្បីបញ្ចៀសរាល់ការត្រួតជាន់គ្នាជាមួយក្រសួង ស្ថាប័ន នៃការកំណត់តួនាទីស្នូល និងតួនាទីជាក់លាក់នៃរដ្ឋលេខាធិការដ្ឋាន។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងឱកាសធ្វើសិក្ខាសាលាស្ដីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន» ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានលើកឡើងពីការកកើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងការប្តេជ្ញាចិត្តក្នុងការចូលរួម ព្រមទាំងបានរៀបរាប់ពីដំណាក់កាលការនៃការចូលរួមក្នុងការវិភាគមុខងាររបស់រដ្ឋលេខាធិការដ្ឋាន ជាមួយរាជរដ្ឋាភិបាល។ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានយកចិត្តទុកដាក់ខ្ពស់បំផុត ប្រកបដោយបុរេសកម្ម និងភាពប្រទាក់ក្រឡាគ្នា លើការកែទម្រង់ដ៏ស៊ីជម្រៅ និងការលើកកម្ពស់សមត្ថភាពស្ថាប័ន អមជាមួយលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីឈានសម្រេចបានជោគជ័យ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញជាសមិទ្ធផល និងជាផ្លែផ្កានៃការវិភាគមុខងារ និងរចនាសម្ព័ន្ធមុនគេបង្អស់ ជាមួយក្រសួងមុខងារសាធារណៈ តាមរយៈ ការសហការអនុវត្តការងារ ២ដំណាក់កាល៖ ដំណាក់កាលទី១ គឺដំណាក់កាលនៃការវិភាគមុខងារមុនពេលទទួលបានការឯកភាពពីរាជរដ្ឋាភិបាល លើអនុក្រឹត្យស្តីពី«ការរៀបចំនិងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋាន»។ ដំណាក់កាលនេះត្រូវបានធ្វើឡើងដើម្បីបញ្ចៀសរាល់ការត្រួតជាន់គ្នាជាមួយក្រសួង ស្ថាប័ន នៃការកំណត់តួនាទីស្នូល និងតួនាទីជាក់លាក់នៃរដ្ឋលេខាធិការដ្ឋាន។
ដំណាក់កាលទី២ គឺជាដំណាក់កាលក្រោយពីអនុក្រឹត្យស្តីពី «ការរៀបចំនិងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន» ទទួលបានការឯកភាពពីកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រី។ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្នុងដំណាក់កាលនេះត្រូវបានរៀបចំឡើង ដើម្បីត្រួតពិនិត្យឡើងវិញពិនិត្យ និងសម្រួចមុខងារ តួនាទី ភារកិច្ច របស់រដ្ឋលេខាធិការដ្ឋាន ឱ្យកាន់តែមានភាពល្អប្រសើរឡើង ស្របតាមចក្ខុវិស័យ ពង្រឹងសមត្ថកិច្ច និងអភិបាលរបស់ស្ថាប័ន ដែលនោះគឺការកំណត់មុខងារស្នូល និងមុខងាររង ព្រមទាំងការជ្រើសរើសធនធានមនុស្ស ដើម្បីបំពេញរចនាសម្ព័ន្ធដែលនៅសេសសល់ ដែលមានភាពចាំបាច់បំផុត។
“ជាលទ្ធផលនៃការវិភាគមុខងារ និងរចនាសម្ព័ន្ធជាបន្តបន្ទាប់នេះ រដ្ឋលេខាធិការដ្ឋានមានមុខងារស្នូលចំនួន៣ និងមុខងាររងចំនួន២៤ ត្រូវបានបែងចែកជា២ គឺមុខងារគាំទ្រមានចំនួន៨ និងមុខងារជំនាញមានចំនួន១៦។” ឯកឧត្តមបានបន្ថែម។ អត្ថបទ៖ គឹមហុក











-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា