ព័ត៌មាន
សារព័ត៌មានអន្តរជាតិល្បីៗបន្តស្ងើចសរសើរពីអាកាសយានដ្ឋានអន្តរជាតិតេជោជាស្ថាបត្យកម្មដ៏លេចធ្លោ
សារព័ត៌មានស្ថាបត្យកម្មពិភពលោក World Architecture News (WAN) ដែលជាសារព័ត៌មានល្បីផ្សព្វផ្សាយពីគម្រោងសំណង់ ស្ថាបត្យកម្ម និងការរចនានៃសំណងនានាជុំវិញពិភពលោកបានបន្តផ្សព្វផ្សាយពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបានជាប់ជាសំណង់ស្ថាបត្យកម្មដ៏លេចធ្លោលើពិភពលោកសម្រាប់ឆ្នាំ២០២៥។
WAN បានផ្សព្វផ្សាយថា អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតប៉ែកខាងត្បូងនៃរាជធានីភ្នំពេញ ត្រូវបានសាងសង់ឡើងដោយការលាយបញ្ចូលគ្នានៃបេតិកភណ្ឌវប្បធម៌ បច្ចេកវិទ្យាទំនើប និងការច្នៃប្រឌិតប្រកបដោយនិរន្តរភាព។ ស្ថិតនៅចម្ងាយ ២០ គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុង ផែនការមេរបស់អាកាសយានដ្ឋានអន្តរជាតិតេជោ ជាអាកាសយានដ្ឋានដ៏រស់រវើក និងទំនើបដែលត្រូវបានរចនាឡើងដើម្បីបង្កើនបទពិសោធន៍ថ្មីដល់អ្នកដំណើរ និងកំណត់ស្តង់ដារថ្មីសម្រាប់ការអនុវត្តស្ដង់ដាបរិស្ថាន។
កាលពីពេលថ្មីៗនេះ បណ្តាញសារព័ត៌មានលំដាប់ពិភពលោករបស់អាម៉េរិក CNN បានចុះផ្សាយពីការវាយតម្លៃលើគម្រោងធំទាំង ១១ របស់ពិភពលោកដែលមានគម្រោងស្ថាបត្យកម្មល្អ និងមានឥទ្ធិពលសម្រាប់ឆ្នាំ២០២៥។ ក្នុងចំណោមគម្រោងលំដាប់អន្តរជាតិធំទាំង១១នោះ «អាកាសយានដ្ឋានអន្តរជាតិតេជោ» លំដាប់ថ្នាក់ 4F របស់ប្រទេសកម្ពុជា ក៏ត្រូវបាន អាកាសយានដ្ឋានអន្តរជាតិតេជោ ក៏បានជាប់ជាសំណង់ស្ថាបត្យកម្មដ៏លេចធ្លោ លើពិភពលោក សម្រាប់ឆ្នាំ២០២៥ផងដែរ ខណៈអាកាសយានដ្ឋានដ៏ធំរបស់កម្ពុជានេះនឹងបើកដំណើរការនៅដំណាក់កាលទី១ ក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥។
អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងមកជំនួយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន ដែលមានសមត្ថភាពបម្រើសេវាកម្មដឹកភ្ញៀវទេសចរណ៍បានរហូតដល់ទៅ ៦ ដងលើសព្រលានបច្ចុប្បន្ន។
អាកាសយានដ្ឋានអន្តរជាតិតេជោ ជាសំណង់ស្ថាបត្យកម្មដ៏ធំរបស់កម្ពុជាក្នុងការជំរុញវិស័យទេសចរណ៍ និងក្លាយជាមជ្ឈមណ្ឌលដឹកអ្នកដំណើរប្រចាំតំបន់។ អាកាសយានដ្ឋាននេះ នឹងចាប់ផ្តើមដឹកអ្នកដំណើរបានចំនួន ១៣ លាននាក់ក្នុងមួយឆ្នាំ និងបន្តកើនឡើងជាបន្តបន្ទាប់រហូតដល់ ៣០លាននាក់។
សូមបញ្ជាក់ថា សំណង់ស្ថាបត្យកម្មដ៏ធំរបស់កម្ពុជាមួយនេះ នឹងក្លាយជាសំណង់ធំមួយក្នុងចំណោមសំណង់ដទៃទៀតនៅអាស៊ីអាគ្នេយ៍ ខណៈដែលសំណង់នេះនឹងប្រើប្រាស់ថាមពលសូឡាចេញពីដំបូលអគារ ដែលក្លាយជាអាកាសយានដ្ឋានអន្តរជាតិប្រើប្រាស់ថាមពលបៃតងធំជាងគេក្នុងចំណោមសំណង់ស្ថាបត្យកម្មដទៃទៀតក្នុងលោក។
លើសពីនេះ សំណង់នេះ ត្រូវបានសាងសង់ឡើងទៅតាមរចនាបថប្រពៃណីខ្មែរ ដែលនៅលើដំបូលអគារបំពាក់ដោយសំណង់ឈើ។ បើមើលតាមការស្កែនពីបច្ចេកវិទ្យាឌីជីថល បានបង្ហាញថា របាដែកខាងលើនឹងស្រូបពន្លឺថ្ងៃ សម្រាប់ជួយបំភ្លឺផ្នែកខាងក្នុងដែលពោរពេញដោយរុក្ខជាតិបៃតង ខណៈពេលដែលអ្នកដំណើរនឹងទៅដល់ច្រកទ្វារចេញតាមរយៈស្លាបពីរដែលមានរាងដូចខ្យល់។
សូមបញ្ជាក់ថា គិតត្រឹមខែមេសា ឆ្នាំ២០២៥ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចការសាងសង់បានជាង ៩៥ ភាគរយ និងត្រៀមបើកដំណើរការនៅខែកក្កដា ឆ្នាំ២០២៥នេះ៕




-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន5 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ