ព័ត៌មាន
៤ខែដើមឆ្នាំ២០២៥ កម្លាំងជលផលខេត្តកែបបង្រ្កាបបទល្មើសនេសាទ១១ករណី ឃាត់ខ្លួនជនល្មើស១០នាក់ បញ្ជូនទៅតុលាការ
កម្លាំងរដ្ឋបាលជលផល ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៥ បានបង្រ្កាបបទល្មើសនេសាទ១១ករណី ឃាត់ខ្លួនជនល្មើស១០នាក់ បញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប លោក ថឹង បូរិន បានបញ្ជាក់ថា ខេត្តកែបក្រោមការដឹកនាំរបស់ឯកឧត្តម សោម ពិសិដ្ឋ សមិទ្ធផលថ្មីៗជាច្រើន បានលេចចេញជារូបរាងបន្តបន្ទាប់ ក្នុងនោះវិស័យទេចរណ៍ និងវិស័យកសិកម្មជា វិស័យស្នូលសម្រាប់ខេត្តកែប។
លោកបានបន្តថា ដោយអនុវត្តតាមការណែនាំរបស់ ឯកឧត្តមអភិបាលខេត្ត ចាប់ពីខែមករា ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ កម្លាំងខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានអនុវត្តវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាប បទល្មើសជលផលក្នុងដែននេសាទសមុទ្រខេត្តកែប សរុបបាន១១ករណី ដោយបានរិបអូសទូកនេសាទល្មើសចំនួន៣គ្រឿង រួមជាមួយឧបករណ៍ឆក់៦គ្រឿង និងខ្សែភ្លើងមួយចំនួនត្រូវបានដកហូត ខណៈដែលអ្នកប្រព្រឹត្តបទល្មើស ១០នាក់ មាន៥នាក់ជាជនជាតិខ្មែរ និង៥នាក់ទៀតជាជនជាតិបរទេស ត្រូវបានបញ្ជូនទៅសាលាតំបូងខេត្តកែបដើម្បីអនុវត្តតាមនិតិវិធីច្បាប់។
នៅក្នុងការចុះបង្ក្រាប១១ករណីនោះ សមត្ថកិច្ចជំនាញ ក៏បានពិន័យអន្តរការណ៍ចំនួន០២ករណី បានអនុវត្តវិធានការអប់រំណែនាំបានចំនួន០៦ករណី ធ្វើកិច្ចសន្យាដល់អ្នកនេសាទសរុបចំនួន ០៦នាក់ ដកហូតឧបករណ៍ឆក់សរុបចំនួន០៦គ្រឿង អួនអូសមានភ្ជាប់ខ្សែភ្លើងចំនួន០៦ចូរ។
លោកបន្ថែមថា ក្នុងការបង្រ្កាបបទល្មើសជលផលនេះ មិនមានការលើកលែងនោះទេ ទោះជនជាតិណាក៏ដោយ អោយតែនេសាទដោយល្មើសច្បាប់ ក្នុងដែនសមុទ្ររបស់ខេត្តកែប៕





-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន7 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន2 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន3 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ