ព័ត៌មាន
ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជា សន្យាចូលរួមលើកកម្ពស់វិស័យវប្បធម៌ជួយដល់កម្ពុជា
បន្ទាយមានជ័យ៖ ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យដឹកនាំដោយឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត និងឯកឧត្តម យុត ស្វិនី សមាជិក ក្រុម ប្រឹក្សា ខេត្ត តំណាង ឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សា ខេត្ត ទទួលបដិសណ្ឋារកិច្ច លោកជំទាវ Flerida Ann Camille P.Mayo ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា និងប្រតិភូអមដំណើរ អញ្ជើញ មកបំញេញបេសកកម្មក្នុងទឹកដីខេត្តបន្ទាយមានជ័យ ។
ក្នុងឱកាសនោះឯកឧត្ដម អ៊ុំ រាត្រី បានបង្ហាញអំពីសក្ដានុពលរបស់ខេត្ត នូវតំបន់សេដ្ឋកិច្ចពិសេសៗដែលមានសក្តានុពលក្នុងក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ។ ព្រមទាំង បានលើកឡើងអំពីតំបន់ទេសចរណ៍វប្បធម៌ មានប្រាសាទបុរាណជាច្រើន ដូចជាប្រាសាទបន្ទាយឆ្មារ ដែលមានវ័យចំណាស់នៅក្នុងខេត្តបន្ទាយមានជ័យ ព្រមទាំងមានទីតាំងប្រវត្តិសាស្ត្រជាច្រើនទៀតជូនដល់ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានោះដែរលោកជំទាវ Flerida Ann Camille P.Mayo ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏បានបង្ហាញចំណាប់អារម្មណ៍ថា ក្រោមការដឹកនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ពីមួយអាណត្តិ ទៅមួយអាណត្តិ ពិសេសនៅក្នុងអាណត្តិទី៧ ក្រោមការដឹកនាំដោយសម្តេចមហាបវរអធិបតី ហ៊ុន ម៉ាណែត បានដឹកនាំប្រទេស កាន់តែមានការអភិវឌ្ឍលើគ្រប់វិស័យ ។
លោកជំទាវ ក៏បានរំឭកអំពីការចុះអនុស្សរណៈនៃការយោគយល់រវាងប្រទេសកម្ពុជា និងហ្វីលីពីន ខណៈដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញទៅទស្សនកិច្ចនៅប្រទេសហ្វីលីពីន នាពេលកន្លងទៅថ្មីៗ នេះតាមរយៈ នៃទំនាក់ទំនងនេះលោកជំទាវ ក៏បង្ហាញក្តីសង្ឃឹមថា ថ្ងៃអនាគតប្រទេសកម្ពុជា និងហ្វីលីពីន កាន់តែមានទំនាក់ទំនងកាន់តែជិតស្និត អាចមានការផ្លាស់ប្តូរបច្ចេកទេស និងអ្នកស្រាវជ្រាវផ្នែកវប្បធម៌ ដើម្បីបង្កើនតម្លៃវប្បធម៌នៃប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។លោកជំទាវ បានលើកឡើងថា ក្នុងនាមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានត្រៀមរួចរាល់ក្នុងការសហការក្នុងការចូលរួមលើកកម្ពស់វិស័យវប្បធម៌របស់ប្រទេសកម្ពុជា ដោយលោកជំទាវ សង្កេតឃើញថា វិស័យវប្បធម៌នៅប្រទេសកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ បញ្ជាក់ ពីអត្តសញ្ញាជាតិ។
ជាមួយគ្នានោះលោកជំទាវ ក៏បានសន្យានឹងជួយដល់កម្ពុជា ក្នុងសកម្មភាពបោសសម្អាតមីន លើផ្ទៃដីដែលនៅសេសសល់ក៏ដូចជានៅក្នុងខេត្តបន្ទាយមានជ័យផ្ទាល់ ។ហើយក្រៅពីសកម្មភាពនៃការបោសសម្អាតមីន ។ ឃិនសារិទ្ធ






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា