ព័ត៌មាន
សម្ដេចធិបតីឱ្យតាមដានជាប្រចាំលើការអនុវត្តគោលនយោបាយដែលបានដាក់ចេញចៀសវាងការអនុវត្តផ្ទុយ
ក្នុងឱកាស អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវតាមដានជាប់ជាប្រចាំចំពោះការអនុវត្តគោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញ ចៀសវាងការអនុវត្តផ្ទុយពីគោលនយោបាយដែលដាក់ចេញ ពីអនុគ្រោះដល់ការវិនិយោគ ឬវិស័យផ្សេងៗ បណ្ដាលឱ្យពលរដ្ឋរងគ្រោះទៅវិញ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា កុំឱ្យវិនិយោគិន ឬប្រជាពលរដ្ឋ ឃើញគោលនយោបាយស្រក់ទឹកមាត់ ប៉ុន្ដែពេលឃើញការអនុវត្តបែរជាស្រក់ទឹកភ្នែកទៅវិញ។ សម្ដេចមានប្រសាសន៍ថា កន្លងទៅមានករណីកើតឡើងរួចហើយ គឺទាក់ទងនឹងការផ្ដល់សេវាតាមបណ្ដាក្រសួង ស្ថាប័នមួយចំនួនដូចជាការអនុវត្តការអនុគ្រោះពន្ធ និងការអនុគ្រោះលើការផ្ដល់សេវាលើលិខិតស្នាមផ្សេងៗ ប៉ុន្ដែបែរជាមានឈ្នួញកណ្ដាលទៅទាមទារថវិកាពីពលរដ្ឋ ធ្វើឱ្យពលរដ្ឋភ័ន្តច្រឡំថារាជរដ្ឋាភិបាលជាអ្នកយកកម្រៃបន្ថែម ទៅវិញ។




-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា