ព័ត៌មាន
សម្ដេចធិបតី៖ ការអនុវត្តពន្ធថ្មីរបស់អាមេរិកជាការអនុវត្តសកល ខណៈប្រទេសជិត ២០០ជាប់កាតព្វកិច្ច
ក្នុងឱកាស អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចោទសួរថា តើកម្ពុជាជាប្រទេសតែមួយដែលជាប់ការអនុវត្តពន្ធថ្មីរបស់អាមេរិកឬយ៉ាងណា? គឺមិនមែនដាក់តែកម្ពុជានោះទេ ប៉ុន្ដែមានប្រទេសជិត ២០០ បានជាប់ការអនុវត្តពន្ធថ្មីរបស់អាមេរិក ហើយនេះជាការដាក់ពន្ធសកល ដោយសារប្រធានាធិបតីអាមេរិកគិតថា ប្រទេសផ្សេងបានគេងចំណេញពីអាមេរិកច្រើនហើយការដាក់ពន្ធនេះ គឺដើម្បីចរចាពន្ធថ្មីរបស់អាមេរិកឱ្យស្នើភាព។

ពាក់ព័ន្ធនឹងការនាំចេញ និងនាំចូលផលិតផលខ្មែរជាមួយនឹងទីផ្សារអាមេរិក សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងខិតខំចរចាបន្តទៀត ខណៈនៅខែក្រោយនេះសម្ដេចធិបតីនឹងអញ្ជើញទៅប្រទេសជប៉ុន ក្នុងឱកាសនោះសម្ដេចនឹងទាក់ទាញវិនិយោគិន វិស័យទេសចរណ៍ និងពាណិជ្ជកម្មនានាបន្ថែមទៀតសម្រាប់ផ្ដល់ឱកាសការងារឱ្យបងប្អូនប្រជាពលរដ្ឋឱ្យបានកាន់តែច្រើន។
សម្ដេចធិបតី បញ្ជាក់បន្ថែមថា ៩៧% គឺជាភាពលំអៀងនៃឱនភាពពាណិជ្ជកម្ម មិនមែនជាការដាក់ពន្ធចំពោះអាមេរិកនោះទេ។ ពន្ធដែលកម្ពុជាដាក់ចំពោះអាមេរិកច្រើនបំផុត ៣០% ក្នុងនោះមានដូចជាទំនិញលើស្រាជាដើម ហើយក៏មានទំនិញមួយចំនួនជាប់ពន្ធសូន្យភាគរយផងដែរដូចជាគ្រឿងបម្លាស់ទូរស័ព្ទមួយចំនួន។ ចំណែកអាមេរិកដាក់ពន្ធ ៤៥% មកលើកម្ពុជាគឺអាមេរិកយក ៩៧% ចែកនឹងពីរ។
ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានពន្យល់ថា ការដាក់ពន្ធរហូតដល់ ៤៩% របស់អាមេរិកមកលើកម្ពុជានេះ គឺដោយសារកម្ពុជាបាននាំចេញទំនិញទៅអាមេរិកជាង ១៣ ពាន់លានដុល្លារ ខណៈទំនិញអាមេរិកនាំចូលមកកម្ពុជាមានប្រមាណ ៣០០ លានដុល្លារប៉ុណ្ណោះ។ សម្ដេចធិបតីបន្ថែមថា កម្ពុជាមិនអាចធ្វើពាណិជ្ជកម្មស្មើភាពជាមួយអាមេរិកបានទេ ដោយសារអំណាចទិញរបស់អាមេរិកធំជាងកម្ពុជា។ ខណៈកម្ពុជាបានគិតពន្ធខ្ពស់លើទំនិញអាមេរិកមួយចំនួនប៉ុណ្ណោះដូចជាផលិតផលស្រា ៣៥% ប៉ុន្ដែក៏មានទំនិញខ្លះគិតពន្ធសូន្យភាគរយដែរ។
សូមបញ្ជាក់ថា ជាមធ្យមកម្ពុជាដាក់ពន្ធលើទំនិញអាមេរិកប្រហែល ២៩% ខណៈដែលអាមេរិកដាក់ពន្ធលើទំនិញកម្ពុជាជាមធ្យមប្រមាណ ១០%។ ការដាក់ពន្ធលើផលិតផលអាមេរិកខ្ពស់ ដោយសារទំនិញនាំចូលរបស់អាមេរិកមួយៗមានតម្លៃខ្ពស់ដូចជាត្រាក់ទ័រ គោយន្តអីជាដើម៕ អត្ថបទ៖ វ៉ន ដារ៉ា

-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា